ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងថ្លែងថា បន្ទាប់ពីវិលត្រឡប់មកមាតុប្រទេសចិនវិញ ម៉ាកាវបានត្រួសត្រាយនិម្មាបនកម្មអភិវឌ្ឍន៍ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ

2019-12-20 11:06:16

ថ្ងៃទី ២០ ខែធ្នូ ក្នុងពិធីអបអរសាទរខួបគម្រប់ ២០ ឆ្នាំនៃការវិលត្រឡប់មកមាតុប្រទេសចិនវិញរបស់ម៉ាកាវនិងពិធីឡើងកាន់តំណែងនៃរដ្ឋបាលអាណត្តិទី ៥ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ក្នុងសុន្ទរកថាគន្លឹះថា បន្ទាប់ពីវិលត្រឡប់មកមាតុប្រទេសចិនវិញ ម៉ាកាវបានត្រួសត្រាយនិម្មាបនកម្មអភិវឌ្ឍន៍ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។

លោកស៊ីជីនភីងបានបង្ហាញថា តាំងពីម៉ាកាវបានវិលត្រឡប់មកប្រទេសចិនវិញអស់រយៈពេល ២០ ឆ្នាំមក បានបង្កើតយ៉ាងរឹងមាំនូវសណ្តាប់ធ្នាប់និងរបៀបរៀបរយដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញនិងច្បាប់មូលដ្ឋានម៉ាកាវ ប្រព័ន្ធអភិបាលកិច្ចមានភាពកាន់តែល្អពេញលេញជារៀងរាល់ថ្ងៃ ។ តំបន់រដ្ឋបាលពិសេសម៉ាកាវគាំពារយ៉ាងមុតមាំនូវសិទ្ធិគ្រប់គ្រងដោយគ្រប់ជ្រុងជ្រោយនៃរដ្ឋាភិបាលមជ្ឈិម និងបានអនុវត្តសិទ្ធិស្វ័យភាពកម្រិតខ្ពស់យ៉ាងត្រឹមត្រូវ ។ សិទ្ធិនិងសេរីភាពដែលអ្នកម៉ាកាវទទួលបានតាមផ្លូវច្បាប់ត្រូវបានធានាយ៉ាងពេញលេញ សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសសម្រេចបានការអភិវឌ្ឍដោយលោតផ្លោះ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្តបន្ទាប់ ការចូលរួមកសាងខ្សែក្រវាត់និងផ្លូវព្រមនិងការកសាងមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុង ម៉ាកាវទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងសកម្ម សង្គមទាំងមូលរក្សាបាននូវស្ថិរភាពនិងភាពចុះសម្រុងគ្នា បានក្លាយទៅជាទីក្រុងមានសុវត្ថិភាពបំផុតមួយនៅលើពិភពលោក ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ