ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ភូទីន បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិនជាកត្តាសំខាន់នៃការលើកកម្ពស់ពហុភាវូបនីយកម្មនៃពិភពលោក

2019-12-20 10:31:47

លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងក្នុងសន្និសីទកាសែតប្រចាំឆ្នាំដែលបានធ្វើឡើងនៅទីក្រុងមូស្គូរដ្ឋធានីរុស្ស៊ីកាលពីថ្ងៃទី ១៩ ខែធ្នូថា កិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្ស៊ីនិងប្រទេសចិនមានសារៈសំខាន់ណាស់ និងជាកត្តាសំខាន់នៃការលើកកម្ពស់ពហុភាវូបនីយកម្មនៃពិភពលោក។

លោក ភូទីន បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិនជាកម្លាំងដ៏សំខាន់មួយក្នុងការធានាស្ថិរភាពអន្តរជាតិនិងគាំពារច្បាប់អន្តរជាតិផងដែរ។ ភាគីទាំងពីរនឹងពង្រឹងនិងពង្រីកទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ប្រយោន៍ដល់បណ្តាប្រជាជននៃប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ រុស្ស៊ីនិងចិនបានដើរដល់កម្រិតនៃការជឿជាក់គ្នាដែលមិនធ្លាប់មាន នេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទេ្វភាគី។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនិងចិនបានលើសពី 100 ពាន់លានដុល្លាអាមេរិក ហើយនៅពេលអនាគត ភាគីទាំងពីរនឹងបង្កើនទំហំពាណិជ្ជកម្មរវាងគ្នាឱ្យឡើងដល់ 200 ពាន់លានដុល្លាអាមេរិក៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ