ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនថែ្លងថា យុវជនរបស់ម៉ាកាវប្រាកដជានឹងក្លាយជាជំនាន់ក្រោយមួយដែលពោរពេញទៅដោយភាពជោគជ័យ

2019-12-20 09:08:16

នៅព្រឹក​ថ្ងៃទី​ ១៩​ ខែធ្នូ ​អំឡុងពេល​ត្រួតពិនិត្យ​ការងារ​ក្នុង​វិទ្យាល័យ​ហៅជាំង​នៅ​តំបន់​ម៉ាកាវ​ លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ថែ្លងថា ​ការអប់រំ​លើ​ស្មារតី​ស្នេហាជាតិ​គឺ ​មាន​សារៈ​សំខាន់​ណាស់។​លោក​ជឿជាក់ថា ​យុវជនម៉ាកាវ​នឹង​ក្លាយជា​ធនធានមនុស្ស​ដែលជា​សរសរ​គ្រឹះ​សម្រាប់​ម៉ាកាវ​និង​ប្រទេសជាតិ​មិនខាន។​

លោក ​ស៊ីជីនភីង ​បាន​ថែ្លងថា ​ស្មារតី​ស្នេហាជាតិ​ជា​មូលដ្ឋានគ្រឹះ​នៃ​សង្គម​និង​នយោបាយ​ដ៏​រឹងមាំ​សម្រាប់​ម៉ាកាវ​ដើម្បី​អនុវត្ត​នូ​គោលការណ៍​”ប្រទេសមួយ ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ”​និង​ធ្វើឱ្យ​ការអនុវត្ត​ជាក់ស្តែង​នូវ​គោលការណ៍​”ប្រទេសមួយ ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ”​អាច​ដើរ​ទៅ​មុខ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ​ជានិច្ច។​សមិទ្ធផល​ដែល​ទទួលបាន​ក្នុង​រយៈពេល ​២០ ​ឆ្នាំ​បន្ទាប់​ពី​ការ​វិលត្រឡប់​មក​មាតុភូមិ​វិញ​បាន​ធ្វើឱ្យ​ជនរួមជាតិ​ម៉ាកាវ​កាន់តែ​ថ្នាក់ថ្នម​សភាពការណ៍​ល្អប្រសើរ​នាពេល​បច្ចុប្បន្ននេះ​និង​បាន​បង្កើន​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការ​បង្កើត​អនាគត​ដ៏​ល្អបវរ​ថែមទៀត៕​


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ