ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងត្រួតពិនិត្យវេទិកាបម្រើកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងចិននិងប្រទេសនិយាយភាសាព័រទុយហ្កាល់

2019-12-20 09:00:09

កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែធ្នូ លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ត្រួតពិនិត្យ​វេទិកា​បម្រើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិននិង​ប្រទេស​និយាយ​ភាសាព័រទុយហ្កាល់ ។ លោក​បានថ្លែងថា បង្កើតវេទិកា​បម្រើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិននិង​ប្រទេស​និយាយ​ភាសាព័រទុយហ្កាល់ គឺជា​វិធានការដ៍​សំខាន់មួយ​សម្រាប់​ម៉ាកាវដើម្បីប្រើប្រាស់​ឧត្តមភាព​របស់ខ្លួន​និង​បម្រើ​សេចក្តីត្រូវការ​របស់​ប្រទេសជាតិ ។

វេទិកា​បម្រើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិននិង​ប្រទេស​និយាយ​ភាសាព័រទុយហ្កាល់ ទើបត្រូវបាន​កសាងរួច ហើយវាមានតួនាទីដូចជា សម្រាប់​បម្រើ​ពាណិជ្ជកម្ម តាំងបង្ហាញ​ទំនិញ តាំងពិព័រណ៍​វប្បធម៌​និងការ​ផ្លាស់ប្តូរ​ព័ត៌មាន ដែលនឹងផ្តល់​សេវាកម្ម​និងភាព​ងាយស្រួលសម្រាប់​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​រវាង​ចិន​និង​ប្រទេស​និយាយ​ភាសា​ព័រទុយហ្កាល់ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ