ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Xu Qiliang និងលោក Wei Fenghe ជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន

2019-12-19 15:52:28

លោក Xu Qiliang អនុប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបពិភាក្សាការងារជាមួយលោក Taro Kono រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុននៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៨ ខែធ្នូ។នាថ្ងៃដដែល លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិនក៏បានជួបពិភាក្សាការងារជាមួយលោក Taro Kono ផងដែរ។

ក្នុងជំនួបជាមួយលោក Taro Kono លោក Xu Qiliang បានថែ្លងថា លោកប្រធានរដ្ឋចិន ស៊ីជីនភីង និងលោក នាយករដ្ឋមន្រ្តីជប៉ុន អាបេ បានឈានដល់គំនិតឯកភាពគ្នាដ៏សំខាន់មួយស្តីពីការរួមគ្នាកសាងទំនាក់ទំនងរវាងចិននិងជប៉ុនដែលឆ្លើយតបនឹងសេចក្តីត្រូវការនៃយុគសម័យថ្មីដើម្បីដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍក្នុងទិសដៅដ៏ល្អប្រសើរ។ប្រទេសចិនមានឆន្ទៈរួមសហការជាមួយប្រទេសជប៉ុនដើម្បីរួមគ្នាធានារក្សានូវសន្តិភាពនិងស្ថិរភាពអន្តរជាតិនិងតំបន់ព្រមទាំងជំរុញការអភិវឌ្ឍសន្តិសុខនៃប្រទេសទាំងពីរនិងតំបន់។

ជាការឆ្លើយតប លោក Taro Kono បានថែ្លងថា ប្រទេសជប៉ុនបានយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយរីករាយបន្តពង្រឹងការផ្លាស់ប្តូរផ្នែកការពារជាតិនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីរក្សានូវនិន្នាការដ៏ល្អប្រសើរនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងជប៉ុននិងចិន។

ក្នុងជំនួបជាមួយលោក Taro Kono លោក Wei Fenghe បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយប្រទេសជប៉ុនដើម្បីអនុវត្តនូវគំនិតឯកភាពគ្នាដ៏សំខាន់ដែលបានឈានដល់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងការផ្លាស់ប្តូរផ្នែកការពារជាតិ ក៏ដូចជាដោះស្រាយការខ្វែងគំនិតគ្នានិងការវិវាទឱ្យបានសមរម្យព្រមទាំងកសាងនូវទំនាក់ទំនងសន្តិសុខទ្វេភាគីប្រកបដោយលក្ខណៈស្ថាបនាក្នុងន័យ ជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរប្រកបដោយចីរភាពនិងស្ថិរភាព។

ជាការឆ្លើយតប លោក Taro Kono បានថែ្លងថា ប្រទេសជប៉ុនរីករាយធ្វើការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់ជាមួយប្រទេសចិន បង្កើនការយោគយល់គ្នានិងជំនឿទុកចិត្តគ្នាទៅវិញទៅមកដើម្បីរួមគ្នាធានារក្សាឱ្យបានល្អនូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ