ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនថ្លែងថា ប្រឆាំងដាច់ខាតចំពោះភាគីអាមេរិកដែលប្រើប្រាស់វិធានការគ្រប់គ្រងការនាំចេញដោយផ្តេសផ្តាស

2019-12-19 15:38:05

កាលពី​ថ្ងៃទី១៨​ខែធ្នូ​ លោក ​Geng​ shuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​ថា ​ភាគីចិន​ប្រឆាំង​ជាដាច់ខាត​ចំពោះ​ភាគីអាមេរិក​ដែល​ប្រើប្រាស់​វិធានការ​គ្រប់គ្រង​ការនាំចេញ​ដោយ​ផ្តេសផ្តាស​ ព្រមទាំង​ជ្រៀតជ្រែក​និង​ដាក់កំហិត​ទៅលើ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាប្រក្រតី​របស់​សហគ្រាស ។

    លោក​ Geng​ shuang​ បាន​ថ្លែងថា ​ភាគីអាមេរិក​កុំស្មានថា ​ការដាក់កំហិត​ការនាំចេញ​លើ​ផលិតផល​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ល្បីៗរបស់​ប្រទេសចិន​អាច​ទប់ស្កាត់​ការច្នៃប្រឌិត​ថ្មីខាង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់ចិន​និង​កាត់បន្ថយ​ល្បឿន​នៃ​ការអភិវឌ្ឍ​និង​រីកចម្រើន​របស់ចិន​ឱ្យសោះ​ ។​ ភាគីចិន​សូម​ដាស់តឿន​ដល់​ភាគីអាមេរិក​ឱ្យ​ធ្វើកិច្ចការ​ណាដែល​ផ្តល់​ផលប្រយោជន៍​សម្រាប់​ការជឿទុក​ចិត្តគ្នា​និង​កិច្ចសហប្រតិបត្តិការ​រវាងចិននិង​អាមេរិក ​ប៉ុន្តែ​មិនមែន​ប្រព្រឹត្តផ្ទុយ​នោះទេ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ