ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

មជ្ឈដ្ឋាននានាក្នុងតំបន់ហុងកុងពិភាក្សាគ្នាយ៉ាងផុលផុសអំពីសុន្ទរកថារបស់លោកស៊ីជីនភីង ប្រធានរដ្ឋចិន 

2019-12-19 15:37:52

   បន្ទាប់ពីធ្វើដំណើរទៅដល់តំបន់រដ្ឋបាលពិសេសម៉ាកាវកាលពីរសៀលថ្ងៃទី ១៨ ខែធ្នូ លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានបញ្ជាក់ថា បទពិសោធន៍ល្អៗប្រកបដោយលក្ខណៈពិសេសក្នុងការអនុវត្តយ៉ាងផ្ចិតផ្ចង់នូវគោលការណ៍ “ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ “នៅតំបន់ម៉ាកាវ គឺមានតម្លៃគួរឱ្យកោតសរសើរនិងរៀនសូត្រតាម ។ ឥស្សរជននៃមជ្ឈដ្ឋាននានាក្នុងតំបន់ហុងកុងបានសម្តែងការយល់ព្រមចំពោះការនេះ ដោយបានបញ្ជាក់ថា ការអនុវត្តគោលការណ៍ “ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ “នៅតំបន់ម៉ាកាវក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ បានធ្វើឱ្យតំបន់ម៉ាកាវទទួលបាននូវលទ្ធផលជាផ្លែផ្កាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគួរឱ្យកត់សម្គាល់ ។

   លោក Hong Jinxuan ស្ថាបនិកធនាគារគំនិតនៃតំបន់ហុងកុងបានថ្លែងថា សេដ្ឋកិច្ចនៃតំបន់ម៉ាកាវទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សជាបន្តបន្ទាប់នៅក្រោមការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលមជ្ឈិមចិននិងចិនដីគោក ។ ពោលគឺ GDPនៃតំបន់ម៉ាកាវបានកើនពីចំនួន ៥ ម៉ឺន ១ពាន់ ៩ រយលានយាន់ប្រាក់ចិនមាក៉ាវ(pataca)នៅឆ្នាំ ១៩៩៩ ដល់ចំនួន ៤សែន ៤ម៉ឺន ៤ពាន់ ៧រយលានយាន់ប្រាក់ចិនម៉ាកាវ(pataca)នៅឆ្នាំ២០១៨ ។ តំបន់ម៉ាកាវបានក្លាយជាតួអង្គសេដ្ឋកិច្ចមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតលើពិភពលោក ។

   លោកTan Yaozong សមាជិកនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា ក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ពីការវិលត្រឡប់មកដល់មាតុប្រទេសវិញ តំបន់ម៉ាកាវបានអនវុត្តគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ “ដោយជោគជ័យ ។ នេះបានបញ្ជាក់ថា គោលការណ៍នេះគឺសមស្របនឹងការពិតជាក់ស្តែងរបស់តំបន់ម៉ាកាវ ។ គោលការណ៍មួយនេះគឺអាចអនុវត្តបានទាំងស្រុង ។




ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ