ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសបូលីវីចេញដីការចាប់ខ្លួនលោក Evo Morales អតីតប្រធានាធិបតីបូលីវីដែលលាលែងចេញពីតំណែង

2019-12-19 15:36:44

  ដោយជាប់សង្ស័យពីបទញុះញង់ឱ្យធ្វើការបះបោរ និងភេរវកម្ម កាលពីថ្ងៃទី ១៨ ខែធ្នូ សាលាអយ្យការប្រទេសបូលីវីបានចេញសាលដីការចាប់ខ្លួនលោក Evo Morales អតីតប្រធានាធិបតីបូលីវីដែលបានប្រគល់លិខិតលាលែងចេញពីតំណែង ។

   ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញEFEបានចេញផ្សាយដំណឹងថា បន្ទាប់ពីការទទួលដំណឹងដូចពោលខាងលើ លោក Evo Morales បានថ្លែងនៅប្រទេសអាហ្សង់ទីនកាលពីថ្ងៃដដែលនោះថា សាលដីការចាប់ខ្លួនលោកគឺអយុត្តិធម៌ ខុសច្បាប់និងបានល្មើសនឹងរដ្ឋធម្មនុញ្ញ ។

  កាលពីខែវិច្ឆកា ឆ្នាំ២០១៩ លោក Evo Morales ត្រូវបានជាប់សង្ស័យពីបទបន្លំលទ្ធផលអំឡុងការបោះឆ្នោតសកលនៃប្រទេសបូលីវី ។ បន្ទាប់មកលោកបានប្រកាសសុំលាលែងពីតំណែងក្រោមសម្ពាធពីផ្នែកយោធានិងបក្សប្រឆាំង ថែមទាំងបានសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសម៉ិកស៊ិក ហើយបន្ទាប់មកបានធ្វើដំណើរដោយសម្ងាត់ទៅដល់ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី ១២ ខែធ្នូ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ