ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកស្រាវជ្រាវប៉ាគីស្ថានសម្គាល់ថា ប្រទេសចិននឹងសម្រេចគោលដៅក្នុងការកសាងសង្គមមួយដែលមានភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមការគ្រោងទុក

2019-12-18 16:07:30

ឆ្នាំ ២០២០ គឺជាឆ្នាំដែលសង្គមមួយមានភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយត្រូវបានបង្កើតឡើង និងជាឆ្នាំបញ្ចប់ផែនការ ៥ ឆ្នាំ ទី ១៣ របស់ប្រទេសចិន។ លោក Zamir Awan អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវប្រទេសចិននៃមហាវិទ្យាល័យបច្ចេកវិទ្យាជាតិប៉ាគីស្ថានបានថ្លែងនៅពេលទទួលបទសម្ភាសន៍នាពេលកន្លងទៅនេះថា យោងតាមសភាពការណ៍អភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន និងការចាត់ចែងរៀបចំចុងក្រោយនៃសន្និសីទការងារសេដ្ឋកិច្ចនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាចមើលឃើញថា ប្រទេសចិនអាចនឹងសម្រេចគោលដៅក្នុងការកសាងសង្គមមួយដែលមានភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២០ តាមការគ្រោងទុក។

លោក Zamir Awan បានថ្លែងថា រដ្ឋាភិបាលចិនបានប្រកាសវិធានការមួយចំនួន ដើម្បីធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយស្ថិរភាព ទោះជាល្បឿនយឺតបន្តិចក៏ដោយ សេដ្ឋកិច្ចចិនមុខជានឹងអភិវឌ្ឍដោយស្ថិរភាពជាមិនខាន។

លោក Zamir Awan បានយល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនកាន់តែយកចិត្តទុកដាក់ខ្លាំងលើកម្មសិទ្ធិបញ្ញានិងការស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យា។ ចិនមានកម្រិតឈានមុខថ្នាក់អន្តរជាតិក្នុងវិស័យបច្ចេកវិទ្យាខ្ពស់មួយចំនួន ហើយការច្នៃប្រឌិតថ្មីកំពុងក្លាយជាកម្លាំងចលករសំខាន់នៃសេដ្ឋកិច្ចចិន។

ក្រៅពីនេះ លោក Zamir Awan ក៏បានយកចិត្តទុកដាក់លើវិធានការនៃការការពារការបំពុលបរិស្ថាននៃរដ្ឋាភិបាលចិនផងដែរ។លោកបានថ្លែងថា ប្រទេសចិនបានទទួលយកបទពិសោធន៍និងមេរៀនពីប្រទេសលោកខាងលិច ហើយខណៈកំពុងអភិវឌ្ឍន៍ក៏ខិតខំប្រឹងប្រែងទប់ទល់និងគ្រប់គ្រងការបំពុល។

លោក Zamir Awan បានបន្ថែមទៀតថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់លើការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតខ្លាំងនិងក្នុងកម្រិតជ្រាលជ្រៅចំពោះតំបន់ក្រីក្រខ្លាំងទាំងគោលនយោបាយនិងការផ្តល់មូលនិធិ។ វិធានការទាំងនេះនឹងដោះស្រាយទាំងស្រុងនូវបញ្ហាក្រីក្រខ្លាំងនៃប្រទេសចិន ជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាជនចិនទូទាំងប្រទេសអាចឈានដល់កម្រិតធូរធារបង្គួរ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ