ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ៊ីស្រាអែលបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំ

2019-12-18 15:49:45

កាលពី​យប់​ថ្ងៃទី១៧​ខែធ្នូ​ កងទ័ព​ការពារជាតិអ៊ីស្រាអែលបានប្រកាសសេចក្តីថ្លែងការណ៍​មួយថា ​ថ្ងៃដដែល កងទ័ពអ៊ីស្រាអែលបានបញ្ចប់​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយធំ​ដែលបាន​រៀបចំ​ធ្វើឡើង​នៅតំបន់​ភាគ​ខាងជើង ។

កងទ័ពអ៊ីស្រាអែលថ្លែងថា ការធ្វើ​សមយុទ្ធយោធាលើកនេះគឺជា​ផ្នែកមួយ​នៃផែនការ​លើកកម្ពស់​សមត្ថភាពប្រយុទ្ធឆ្នាំ២០១៩ គឺជាវិធានការសំខាន់សម្រាប់ធានាឱ្យទីបញ្ជាការដ្ឋានភាគខាងជើងធ្វើការទប់ទល់ចំពោះសភាពការណ៍បន្ទាន់និងការត្រៀម​ប្រយុទ្ធឱ្យបានល្អ ។

    ក្នុងរយៈពេលយូរណាស់មកហើយ អ៊ីស្រាអែលចាត់ទុក​អង្គការ​ហេសបូឡា​របស់​លីបង់​ជាការគំរាម​កំហែងដល់​សន្តិសុខ​ដ៏​សំខាន់​ ហើយ​ថ្កោលទោស​អ៊ីរ៉ង់ដែល​បញ្ជូនអាវុធ​ទៅឱ្យ​អង្គការ​ហេសបូឡា​របស់​លីបង់​តាមរយៈ​ច្រករបៀង​ដីគោក​ស៊ីរី ។ ​អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​ជាច្រើន​លើកពី​អាកាស​ទៅលើ​គោលដៅ​ក្នុងដែនស៊ីរី​ដោយយក​លេសថា ​វាយប្រហារ​អង្គការ​មួយនេះ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ