ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេស​ចិន​ផ្សព្វផ្សាយ​សៀវភៅខៀវ​ទី​១​ស្តីពី​អភិបាលកិច្ច​អេកូឡូស៊ី

2019-12-18 15:49:34

“សៀវភៅខៀវ​ស្តីពី​អភិបាលកិច្ច​អេកូឡូស៊ី ​៖ ​របាយការណ៍​ស្តីពី​ការ​អភិវឌ្ឍ​នៃ​អភិបាលកិច្ច​អេកូឡូស៊ី​ប្រទេស​ចិន​(ឆ្នាំ២០១៩ដល់​ឆ្នាំ​២០២០)”ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៨ខែ​ធ្នូ​ ​នេះ​ជា​សៀវភៅខៀវ​ទី​១​នៃ​ប្រទេស​ចិន​ដែល​អធិប្បាយ​យ៉ាង​ល្អិតល្អន់​អំពី​កិច្ច​កសាង​អេកូឡូស៊ី​និង​អភិបាល​កិច្ច​បរិស្ថាន​នៃ​ប្រទេស​ចិន។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា ​អភិបាលកិច្ច​បរិស្ថាន​អេកូឡូស៊ី​នៃ​ប្រទេស​ចិន​កំពុង​ស្ថិត​ក្នុង​រយៈពេល​គន្លឹះ ​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ដល់​សន្តិសុខ​អេកូឡូស៊ីនិង​ការ​ស្វែង​រក​សន្តិភាព​នៃ​សង្គម​និង​លើក​កម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​នៅ​ទី​បំផុត​ជា​បញ្ហា​គួរ​យកចិត្ត​ទុកដាក់កម្រិត​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​និង​នា​ពេល​អនាគត។

លោកPanJiahuaប្រធាន​នៃ​មន្ទីរ​ស្រាវជ្រាវ​សម្រាប់​ការ​អភិវឌ្ឍ​ទី​ក្រុង​និង​បរិស្ថាន​នៃ​បណ្ឌិត្យ​សភា​វិទ្យា​សាស្រ្ត​សង្គម​ចិន​បាន​ថ្លែង​ថា ​របាយការណ៍​ស្តីពី​ការ​អភិវឌ្ឍ​នៃ​អភិបាលកិច្ច​អេកូឡូស៊ី​ប្រទេស​ចិន​បាន​ផ្តល់​ការ​គាំទ្រ​ខាង​ទ្រឹស្តី​សម្រាប់​អធិប្បាយ​អំពី​អភិបាលកិច្ច​អេកូឡូស៊ី​ប្រទេស​ចិន​ ​ហើយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ប្រកាន់​ខ្ជាប់​និង​ធ្វើ​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ច​កសាង​ប្រព័ន្ធ​អរិយធម៌​អេកូឡូស៊ី​និង​ជំរុញ​ការ​រួម​រស់​នៅ​ដោយ​ស៊ីសង្វាក់​គ្នា​រវាង​មនុស្ស​និង​ធម្មជាតិ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ