ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមសាមគ្គីគ្នាដើម្បីឆ្លើយតបនឹងបញ្ហាជនភៀសខ្លួនកាន់តែមានភាពធ្ងន់ធ្ងរ

2019-12-18 15:21:32

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងវេទិកាជនភៀសខ្លួនពិភពលោកលើកទី ១ កាលពីថ្ងៃទី ១៧ ខែធ្នូ ថា ប្រឈមមុខនឹងបញ្ហាជនភៀសខ្លួនកាន់តែមានភាពធ្ងន់ធ្ងរ សហគមន៍អន្តរជាតិចាំបាច់ត្រូវតែរួមសាមគ្គីគ្នានិងសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង។

លោក António Guterres បានថែ្លងថា ជម្លោះអំពើហិង្សាជាច្រើននៅតែមិនទាន់មើលឃើញក្តីសង្ឃឹមណាមួយថា អាចបញ្ឈប់។លើសពីនេះទៀត រួមជាមួយនឹងមូលហេតុ ដូចជាបម្រែបម្រួលអាកាសធាតុ កំណើនប្រជាជន វិបត្តិស្បៀងអាហារនិងកង្វះទឹក បញ្ហាភាពអនាថានិងជនភៀសខ្លួននៅលើពិភពលោកទាំងមូលនឹងកាន់តែមានភាពអាប់អួរ។សហគមន៍អន្តរជាតិគួរតែចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីការពារសន្តិសុខរបស់ជនភៀសខ្លួននិងគោរពសិទ្ធិរបស់ជនភៀសខ្លួនព្រមទាំងដោះស្រាយបញ្ហារបស់ជនភៀសខ្លួនចាប់ពីឬសគស់។

វេទិកាជនភៀសខ្លួនពិភពលោកលើកទី ១ ដែលមានរយៈពេល ៣ ថ្ងៃបានប្រារព្ធឡើងនៅក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី ១៦ ខែធ្នូ ក្នុងគោលបំណងស្វែងរកដំណោះស្រាយនិងការគាំទ្ររយៈពេលវែងឱ្យកាន់តែល្អប្រសើរសម្រាប់សហគមន៍ជនភៀសខ្លួនលើពិភពលោកព្រមទាំងបណ្តាប្រទេសនានានិងសហគមន៍ដែលទទួលពួកគេឱ្យស្នាក់នៅតាមរយៈវិធីសាស្ត្រ"ក្លាហាននិងច្នៃប្រឌិតថ្មី"៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ