ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប៉ុស្តិ៍កីឡាCCTVនៃ​អគ្គស្ថានីយ៍វិទ្យុ​និង​ទូរទស្សន៍ចិន​បើក​ដំណើរការ​នៅ​តំបន់​ចិន​ម៉ាកាវ

2019-12-18 11:01:44

   ប៉ុស្តិ៍កីឡាCCTVនៃ​អគ្គស្ថានីយ៍វិទ្យុ​និង​ទូរទស្សន៍ចិន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បើក​ដំណើរការ​នៅ​តំបន់​ចិន​ម៉ាកាវកាល​ពី​ថ្ងៃ​ទី​១៧ខែ​ធ្នូ។​អគ្គស្ថានីយ៍វិទ្យុ​និង​ទូរទស្សន៍ចិននិង​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​បានសហការ​រួម​គ្នា​ធ្វើ​ពិធី​បើក​ដំណើរការ។

     លោកCui Shi anប្រធាន​រដ្ឋបាលនៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ​លោកShenHaixiongអនុ​រដ្ឋមន្រ្តី​នៃ​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និង​ជា​អគ្គនាយក​នៃ​អគ្គស្ថានីយ៍វិទ្យុ​និង​ទូរទស្សន៍ចិន ​និង​លោកFuZiyingប្រធាន​ការិយាល័យ​ទំនាក់ទំនង​នៃ​រដ្ឋាភិបាល​មជ្ឈិម​ចិន​ប្រចាំ​នៅ​ម៉ាកាវ​ជា​ដើម​បាន​អញ្ជើញ​ចូលរួម​ពិធី​នេះ។

     ពេល​ថ្លែង​សុន្ទរកថា ​លោកShenHaixiongបាន​ថ្លែង​ថា ​ការបើក​ដំណើរការ​ប៉ុស្តិ៍កីឡាCCTVនៃ​អគ្គស្ថានីយ៍វិទ្យុ​និង​ទូរទស្សន៍ចិន​នៅ​តំបន់​ចិន​ម៉ាកាវ​នេះ​បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​មជ្ឈិម​ចិនចំពោះ​បងប្អូន​រួម​ជាតិ​ម៉ាកាវ ​ហើយ​ការ​ផ្សាយ​នេះ​ផ្តល់​សារៈ​ប្រយោជន៍​ដល់​ជីវភាព​វប្បធម៌​របស់​ប្រជាជន​នៅ​ម៉ាកាវ ​និង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ជន​ម៉ាកាវ​អំពី​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​កីឡា​របស់​ដីគោកចិន​និង​កិច្ច​កសាង​ជាតិ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ