ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ស្ថានីយទូរទស្សន៍ធំបំផុតរបស់អ៊ីតាលីធ្វើបទសម្ភាសន៍ពិសេសជាមួយអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន

2019-12-18 10:01:51
r_1633858_2019121811014865646600.jpg

ពេលថ្មីៗ​កន្លងទៅនេះ​ ស្ថានីយ​ទូរទស្សន៍​ TGCOM24 ​ដែលជា​ក្រុមហ៊ុន​ប្រព័ន្ធ​សារព័ត៌មាន​ពាណិជ្ជកម្ម​ធំបំផុត​របស់​អ៊ីតាលី​បានធ្វើ​បទសម្ភាសន៍​ពិសេស​ជាមួយ​លោក​ Shen ​Haixiong​ អគ្គនាយកនៃ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ ​លោក ​Shen ​Haixiong ​បានផ្តល់​បទសម្ភាសន៍​ជាមួយ​ពិធីករអំពី​សេដ្ឋកិច្ចចិន ​ពាណិជ្ជកម្ម​ចិននិង​អាមេរិកនិង​បញ្ហា​តំបន់​ហុងកុង​ជាដើម ។

អំពី​សេដ្ឋកិច្ចចិន​ លោក ​Shen ​Haixiong​ បានថ្លែងថា​ តាម​ការប៉ាន់ប្រមាណ​ ឆ្នាំនេះ​​​ផលិតផល​​ក្នុង​ស្រុកសរុប​របស់ចិន​នឹងឡើង​ដល់១០០​ទ្រីលាន​យាន់​ប្រាក់ចិន ​ដែល​ស្មើនឹង​ជិត​១ម៉ឺនដុល្លារ​អាមេរិក​ក្នុង​មនុស្ស​ម្នាក់ៗ ​។ ​វាមាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន​១ពាន់៤​រយលាន​នាក់ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ