ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

“គម្រោងប្រទេសចិន”បន្តដើរតួនាទីក្នុងការដោះស្រាយបញ្ហាឱនភាពអភិបាលកិច្ចពិភពលោក

2019-12-18 10:46:26

អំឡុងសន្និសីទអន្តរជាតិស្តីពី "ប្រទេសចិននិងពិភពលោកក្នុងយុគសម័យថ្មី "កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ឧត្តមមន្ត្រីនៃបណ្តារដ្ឋាភិបាលនិងឥស្សរជនមជ្ឈដ្ឋានសិក្សាស្រាវជ្រាវនិងសហគ្រាសមកពីប្រទេសជាង២០ បានវាយតម្លៃវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការរក្សាពហុភាគីនិយមនិងការដោះស្រាយបញ្ហាឱនភាពអភិបាលកិច្ចពិភពលោក។

ឥស្សរជននៃមជ្ឈដ្ឋាននានាជាច្រើនរូបបានបង្ហាញឱ្យដឹងថា ក្នុងការដោះស្រាយបញ្ហាឱនភាពអភិបាលកិច្ចពិភពលោក ប្រទេសចិនមិនត្រឹមតែមានទស្សនៈគំនិតនោះទេ ថែមទាំងបានអនុវត្តសកម្មភាពជាក់ស្តែងផងដែរ។ ការរួមគ្នាកសាងតំបន់ "ខ្សែក្រវាត់និងផ្លូវ"នេះហើយ គឺជាលទ្ធផលក្នុងការចូលរួមផ្តល់វិភាគទានយ៉ាងពិតប្រាកដរវាងចិននិងបណ្តាប្រទេសនានា ក្នុងបំណងប្រកាន់ខ្ជាប់នូវគំនិតរួមពិភាក្សាគ្នា រួមកសាងគ្នា និងចែករំលែកដល់គ្នា ដើម្បីជំរុញពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ