ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

មនុស្សរាប់សែននាក់នៃប្រទេសបារាំងដើរដង្ហែក្បួនដើម្បីតវ៉ាចំពោះការធ្វើកំណែទម្រង់របបចូលនិវត្តន៍

2019-12-18 10:42:37

កាលពីថ្ងៃទី ១៧ ខែធ្នូតាមម៉ោងតំបន់ មនុស្សរាប់សែននាក់នៃប្រទេសបារាំងបានដើរដង្ហែក្បួនដើម្បីតវ៉ាចំពោះការធ្វើកំណែទម្រង់របបចូលនិវត្តន៍ ។ ព្រមជាមួយគ្នានេះ បាតុកម្មទូទាំងប្រទេសបារាំងនៅតែបន្តទៀតដែលមានរយៈពេលជិតពីរសប្តាហ៍មកហើយ ។

តាមតួលេខស្ថិតិដែលរដ្ឋាភិបាលបារាំងប្រកាសនាយប់ថ្ងៃដដែលបានឱ្យដឹងថា មានមនុស្ស ៦ សែន ១ ម៉ឺននាក់ទូទាំងប្រទេសបារាំងបានចូលរួមសកម្មភាពតវ៉ា ក្នុងនោះ ក្រុងប៉ារីសមានចំនួន ៧៦០០០ នាក់ ។ សហជីពកម្មករដែលដឹកនាំការដើរដង្ហែក្បួនបានថ្លែងថា ទូទាំងប្រទេសបារាំងមានមនុស្ស ១ លាន ៨ សែននាក់បានចូលរួមការដើរដង្ហែក្បួននេះ ក្នុងនោះ ក្រុងប៉ារីសមានអ្នកតវ៉ាចំនួន ៣ សែន ៥ ម៉ឺននាក់ ។

ដោយសារតែរដ្ឋាភិបាលនិងសហជីពកម្មករនៅតែមានគំនិតខ្វែងគ្នាជាច្រើនដូចនេះ បាតុកម្មប្រហែលនឹងអូសបន្លាយដល់បុណ្យណូអែល ។ រដ្ឋាភិបាលបារាំងមានផែនការធ្វើការចរចាវគ្គថ្មីជាមួយតំណាងនៃសហជីពកម្មករនៅថ្ងៃទី ១៨ ខែធ្នូ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ