ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្និសីទនៃប្រទេសចុះហត្ថលេខាលើសន្ធិសញ្ញាប្រឆាំងនឹងអំពើពុករលួយនៃអង្គការសហប្រជាជាតិលើកទី ៨ បានបើកធ្វើនៅអាប៊ុយដាប៊ី

2019-12-17 17:55:32

កាលពីថ្ងៃទី ១៦ ខែធ្នូ សន្និសីទនៃប្រទេសចុះហត្ថលេខាលើសន្ធិសញ្ញាប្រឆាំងនឹងអំពើពុករលួយនៃអង្គការសហប្រជាជាតិលើកទី ៨ បានបើកធ្វើនៅក្រុងអាប៊ុយដាប៊ី រដ្ឋធានីអេមីរ៉ាតអារ៉ាប់រួម ដោយបានអំពាវនាវឱ្យបង្កើនការបង្ការនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពនៃអង្គការសហប្រជាជាតិ ។ តំណាងជាង ១៣០០ នាក់មកពីប្រទេសនិងអង្គការអន្តរជាតិដែលបានចុះហត្ថលេខាលើសន្ធិសញ្ញានេះបានចូលរួម ។

លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្ញើសារលិខិតទៅកាន់សន្និសីទថា សហគនឲមន៍អន្តរជាតិគួរតែសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងទប់ស្កាត់ការបាត់ធនធានដោយសារការហូរនៃប្រាក់ទុនខុសច្បាប់ ។

លោកLuo Zhaohui អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងថា តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ រៀងមក យើងបានធ្វើការតស៊ូប្រឆាំងនឹងអំពើពុករលួយជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលកំពុងដើរតួនាទីណែនាំដ៏សំខាន់ក្នុងកិច្ចការប្រឆាំងនឹងអំពើពុករលួយនៃពិភពលោក ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ