ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

តម្លៃហ៊ុនក្នុងផ្សារភាគហ៊ុនអង់គ្លេសបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការបោះឆ្នោតសកល

2019-12-17 16:47:15

   បន្ទាប់ពីការបោះឆ្នោតសកលនៃប្រទេសអង់គ្លេស តម្លៃហ៊ុនក្នុងផ្សារភាគហ៊ុនអង់គ្លេសបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់មកនេះ ។

   មានកត្តាជាច្រើនបានជំរុញតម្លៃហ៊ុនក្នុងផ្សារភាគហ៊ុនអង់គ្លេសបានកើនឡើងយ៉ាងខ្លាំង ។ ភាពមិនប្រាកដប្រជានៃអនាគតសេដ្ឋកិច្ចអង់គ្លេសដែលបណ្តាលមកពីការដកខ្លួនចេញពីសហភាពអឺរ៉ុបត្រូវបានបន្ធូរបន្ថយបន្ទាប់ពីបក្សអភិរក្សឈ្នះក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៣ ខែធ្នូ ។ បក្សពលករអង់គ្លេសបានចាញ់ក្នុងការបោះឆ្នោតសកលគឺមានន័យថា ការគំរាមកំហែងពីការធ្វើជាតូបនីយកម្មនៃសហគ្រាសត្រូវបានលុបបំបាត់ ។

   ទោះបីអត្រាប្តូរប្រាក់ផោនអង់គ្លេសបានកើនឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះ ហើយបានប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅក្រៅប្រទេសអង់គ្លេសក្តី ក៏តម្លៃភាគហ៊ុននៃក្រុមហ៊ុនសំខាន់ៗក្នុងទីផ្សារមូលបត្រក្រុងឡុងដ៍នៅតែកើនឡើងដដែល ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ