ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

របាយការណ៍​បង្ហាញ​ថា​បរិយាកាស​អភិវឌ្ឍន៍​នៃ​សហគ្រាស​ឆ្នាំ​២០១៩ត្រូវ​កែ​លម្អ​ថែម​មួយ​កម្រិត​ទៀត

2019-12-17 16:33:39

របាយការណ៍​ត្រួតពិនិត្យ​ដែល​មជ្ឈមណ្ឌល​ជំរុញ​ការ​អភិវឌ្ឍ​នៃ​សហគ្រាស​ខ្នាតតូចនិង​មធ្យម​នៃ​ប្រទេស​ចិន​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ខែ​ធ្នូ​បង្ហាញថា ​វិធានការ​គោល​នយោបាយ​មួយ​ចំនួន​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ស្តីពី​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ប្រកប​អាជីវកម្ម​និង​កាត់​បន្ថយបន្ទុករបស់​សហគ្រាសទទួល​បាន​ប្រសិទ្ធភាពយ៉ាង​វិជ្ជមាន ​​បរិយាកាស​អភិវឌ្ឍន៍​នៃ​សហគ្រាសត្រូវ​បាន​កែ​លម្អ​ថែម​មួយ​កម្រិត​ទៀត។

របាយការណ៍​នេះ​ក៏​បាន​ស្នើ​៤​ចំណុច​សម្រាប់​ការងារ​នា​ពេល​អនាគត​គឺ​ទី១ ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​នូវ​បរិយាកាស​អាជីវកម្ម ​ទី​២​ពន្លឿនការងារ​វិសោធនកម្ម​នៃ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​សម្រាប់​សហគ្រាស​ ទី៣​អនុវត្ត​ឱ្យ​បាន​ល្អ​ថែម​ទៀត​នូវការ​កាត់បន្ថយ​ពន្ធ​និង​ថ្លៃ​ឈ្នួល​និង​ទី៤​​ពង្រឹង​ភាព​ស៊ីសង្វាក់គ្នា​នៃ​គោល​នយោបាយ​ផ្នែក​ហិរញ្ញវត្ថុ ​ពន្ធ​ អាជីវកម្ម​និង​ការការពារ​បរិស្ថាន​ជា​ដើម។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ