ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចចរចាអំពីអាកាសធាតុមិនអាចសម្រេចបាននូវគោលដៅតាមផែនការ អង្គការសហប្រជាជាតិអំពាវនាវដល់គ្រប់ភាគីទាំងអស់កុំឱ្យបោះបង់ចោល

2019-12-17 16:13:29

លោក Stephane Dujarric អ្នកនាំពាក្យនៃអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានថែ្លងកាលពីថ្ងៃទី ១៦ ខែធ្នូ ថា លទ្ធផលនៃមហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០១៩ មិនគួរឱ្យពេញចិត្តនោះទេ។យ៉ាងណាក្តី មិនគួរគិតពិចារណាបោះបង់ចោលទេនាពេលបច្ចុប្បន្ននេះ ហើយគួរតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលដៅមានពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

មហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកនេះបានបិទបញ្ចប់នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៥ ខែធ្នូ។ដោយសារមានការខ្វែងគំនិតគ្នាជាច្រើនរវាងគ្រប់ភាគីទាំងអស់ក្នុងកិច្ចចរចា នោះ មហាសន្និបាតមិនបានឈានដល់គំនិតឯកភាពគ្នាលើបញ្ហាយន្តការទីផ្សារនៃមាត្រា ៦ នៃ<កិច្ចព្រមព្រៀងទីក្រុងប៉ារីស>នោះទេ។លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយនាថ្ងៃដដែលដោយបញ្ជាក់ថា សហគមន៍អន្តរជាតិបានបាត់បង់ឱកាសដ៏សំខាន់មួយក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ប៉ុន្តែគ្រប់ភាគីទាំងអស់មិនគួរបោះបង់ចោលឡើយ ហើយលោកក៏មិនបោះបង់ដែរ។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៦ ខែធ្នូ ថា ប្រទេសចិនសម្តែងការសោកស្តាយចំពោះមហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកនេះដែលមិនបានឈានដល់គំនិតឯកភាពគ្នាលើបញ្ហាស្នូល។ប្រទេសចិននឹងបន្តរួមសហការជាមួយគ្រប់ភាគីទាំងអស់ដើម្បីជំរុញបន្ថែមទៀតនូវការកែលម្អនូវប្រព័ន្ធអភិបាលកិច្ចអាកាសធាតុពិភពលោកទាំងមូលប្រកបដោយយុត្តិធម៌ សមហេតុផល កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ក៏ដូចជា ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ