ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក វ៉ាងយី អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសរវាងតំបន់អាស៊ីនិងអឺរ៉ុបលើកទី ១៤

2019-12-17 16:12:36

កាលពីថ្ងៃទី ១៦ ខែធ្នូ លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសរវាងតំបន់អាស៊ីនិងអឺរ៉ុបលើកទី ១៤ នៅទីក្រុងម៉ាឌ្រីដដោយអធិប្បាយពីគោលជំហរនិងគំនិតផ្តួចផ្តើមរបស់ចិនស្តីពីពហុភាគីនិយម។

លោក វ៉ាងយី បានចង្អុលបង្ហាញថា ការអនុវត្តពហុភាគីនិយម ភាគីទាំងអស់គួរតែប្រកាន់ខ្ជាប់នូវគោលដៅនៃការការពារសន្តិភាពនិងលើកកម្ពស់ការអភិវឌ្ឍ។បណ្តាប្រទេសនានានៅតំបន់អាស៊ីនិងអឺរ៉ុបគួរតែធ្វើជាគំរូក្នុងការការពារពហុភាគីនិយមនិងធានារក្សាយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិដែលយកអង្គការសហប្រជាជាតិជាស្នូល ក៏ដូចជាធានារក្សានូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលយកអង្គការពាណិជ្ជកម្មពិភពលោកជាមូលដ្ឋានគ្រឹះ។

លោក វ៉ាងយី បានថែ្លងថា ការអនុវត្តពហុភាគីនិយម ភាគីទាំងអស់គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីយុត្តិធម៌ព្រមទាំងកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។ភាគីទាំងអស់គួរតែជំរុញយ៉ាងសកម្មនូវការតភ្ជាប់ជាមួយនឹងការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" សហព័ន្ធសេដ្ឋកិច្ចរវាងអឺរ៉ុបនិងអាស៊ី យុទ្ធសាស្ត្រអន្តរទំនាក់ទំនងរវាងអឺរ៉ុបនិងអាស៊ីព្រមទាំងផែនការមេលើការតភ្ជាប់អាស៊ានជាដើម។ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតពិភពលោកលើកទី ២ របស់អង្គការសហប្រជាជាតិស្តីពីគមនាគមន៍ប្រកបដោយនិរន្តរភាព ដោយរំពឹងថា នឹងឆ្លៀតប្រើឱកាសនេះដើម្បីចូលរួមចំណែកថ្មីៗក្នុងការជំរុញការតភ្ជាប់និងការអភិវឌ្ឍរួមជាមួយនឹងតំបន់អាស៊ីនិងអឺរ៉ុបព្រមទាំងពិភពលោកទាំងមូល៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ