ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សេដ្ឋកិច្ចជាតិចិនមានការវិវឌ្ឍន៍ប្រកបដោយចីរភាព មានលទ្ធភាពសម្រេចបាននូវគោលដៅតាមផែនការ

2019-12-17 16:01:25

    នាយកដ្ឋានស្ថិតិជាតិចិនបានប្រកាសទិន្នន័យកាលពីថ្ងៃទី ១៦ ខែធ្នូឱ្យដឹងថា សេដ្ឋកិច្ចជាតិចិនកាលពីខែវិច្ឆកាមានការប្រែប្រួលយ៉ាងវិជ្ជមាន សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗល្អជាងការប៉ាន់ប្រមាណ ពោលគឺ សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ នេះបានបង្ហាញពីភាពធន់និងសក្តានុពលយ៉ាងខ្លាំងនៃសេដ្ឋកិច្ចចិន ហើយក៏បានបញ្ជាក់ថា ប្រទេសចិនមានមូលដ្ឋានគ្រឹះនិងមានលក្ខខណ្ឌក្នុងការសម្រេច បាននូវគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំតាមផែនការ ។

    សេដ្ឋកិច្ចជាតិចិនអាចរក្សាបាននូវនិន្នាការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺដោយសារប្រទេសចិនមានឧត្តមភាពទីផ្សារនិងសក្តានុពលនៃតម្រូវការក្នុងស្រុកដែលមានទំហំធំធេង ថែមទាំងមានធនធានមនុស្សយ៉ាងច្រើនផងដែរ ។ ក្រៅពីនេះ រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយម៉ាក្រូប្រកបដោយចីរភាពនិងគោលនយោបាយមីក្រូប្រកបដោយភាពបត់បែនបាន ។ គោលនយោបាយទាំងនេះបាននឹងកំពុងទទួលបានលទ្ធផលជាបន្តបន្ទាប់ ។

    ពេលអនាគត ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ការបើកទូលាយ ខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ថែមទាំងបន្តរួមចំណែករបស់ខ្លួនដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ