ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

«ពិធីត្រួតពលនិងក្បួនព្យុហយាត្រាក្នុងថៃ្ងបុណ្យជាតិចិន ឆ្នាំ ២០១៩» បានចាក់បញ្ចាំងនៅក្រុងតូក្យូប្រទេសជប៉ុន

2019-12-17 15:51:34

«ពិធីត្រួតពលនិងក្បួនព្យុហយាត្រាក្នុងថៃ្ងបុណ្យជាតិចិន ឆ្នាំ ២០១៩» បានចាក់បញ្ចាំងនៅក្រុងតូក្យូប្រទេសជប៉ុន

កាលពីថ្ងៃទី ១៦ ខែធ្នូឆ្នាំ២០១៩ ខ្សែភាពយន្តផ្សាយផ្ទាល់គុណភាពភ្លឺច្បាស់កម្រិត 4K ក្រោមចំណងជើងថា «ពិធីត្រួតពលនិងក្បួនព្យុហយាត្រាក្នុងថៃ្ងបុណ្យជាតិចិន ឆ្នាំ ២០១៩» ដែលផលិតឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់បញ្ចាំងនៅទីក្រុងតូក្យូប្រទេសជប៉ុន។ ថ្ងៃដដែល ទស្សនិកជនចំនួនជាង២០០នាក់ដែលមកពីគ្រប់មជ្ឈដ្ឋានជប៉ុននិងជនជាតិចិនដែលរស់នៅជប៉ុនបានចូលរួមទស្សនាខ្សែភាពយន្តមួយនេះ។

លោកស្រី ZhangMei ទីប្រឹក្សាផ្នែកព័ត៌មាននៃស្ថានទូតចិនប្រចាំនៅជប៉ុនបានអញ្ជើញចូលរួមកម្មវិធីចាក់បញ្ចាំងព្រមទាំងបានថ្លែងថា តាមរយៈអេក្រង់រោងកុនជប៉ុន ពឹងផ្អែកលើបច្ចេកវិទ្យាផលិតដែលមានគុណភាពខ្ពស់នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រីមានក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំងដោយទទួលបានឱកាសរំលឹកជាថ្មីនូវពេលវេលាដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនៃពិធីអបអរសារទរការបង្កើតសាធារណរដ្ឋប្រជាមានិតចិនគម្រប់ខួប ៧០ ឆ្នាំ ។សង្ឃឹមថារឿងរ៉ាវជាច្រើនរបស់ប្រទេសចិនបែបនេះនឹងបន្តផ្សព្វផ្សាយទៅកាន់សកលលោក។

សូមបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ននេះ ខ្សែភាពយន្ត«ពិធីត្រួតពលនិងក្បួនព្យុហយាត្រាក្នុងថៃ្ងបុណ្យជាតិចិន ឆ្នាំ ២០១៩» មួយនេះ បានបញ្ចប់នូវការងារបកប្រែនិងផលិត ៤៣ ភាសា ហើយបានត្រូវចាក់បញ្ចាំងជាបន្តបន្ទាប់ក្នុងប្រទេសចំនួនជាង ១០ ដូចជាអង់ហ្គោឡា កម្ពុជា ឡាវ អេមីរ៉ាតអារ៉ាប់រួម ប៉ាឡេស្ទីន ក្រិក ប៊ូរុនឌី និងនូវែលសេឡង់ជាដើម៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ