ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិនបង្ហោះផ្កាយរណបBeidou-3ចំនួន2គ្រាប់ដោយជោគជ័យ ប្រព័ន្ធណែនាំផ្លូវBeidou-3ជាសកលបានបញ្ចប់ការងារដាក់ពង្រាយក្រុមផ្កាយនៅចំណុចស្នូល

2019-12-17 15:49:38

ចិនបង្ហោះផ្កាយរណបBeidou-3ចំនួន2គ្រាប់ដោយជោគជ័យ ប្រព័ន្ធណែនាំផ្លូវBeidou-3ជាសកលបានបញ្ចប់ការងារដាក់ពង្រាយក្រុមផ្កាយនៅចំណុចស្នូល


កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ប្រទេសចិនបានបង្ហោះដោយជោគជ័យនូវផ្កាយរណប Beidou ចំនួនពីរគ្រាប់ទៀតតាមរបៀប “រ៉ុកកែតមួយផ្ទុកផ្កាយរណប ២” នេះមានន័យថា ការងារដាក់ពង្រាយក្រុមផ្កាយនៅចំណុចស្នូលនៃប្រព័ន្ធណែនាំផ្លូវ Beidou -3 ជាសកលបានបញ្ចប់រួចរាល់ហើយ។

លោក Yang Changfeng ប្រធានអ្នករចនាប្រព័ន្ធផ្កាយរណបណែនាំផ្លូវ Beidou ជាសកលប្រទេសចិនបានថ្លែងថា៖ “ ការនេះបានបង្ហាញថា ការងារដាក់ពង្រាយក្រុមផ្កាយនៅចំណុចស្នូលនៃប្រព័ន្ធណែនាំផ្លូវ Beidou -3 ជាសកលបានសម្រេចហើយ។ ប្រព័ន្ធ Beidou មានសមត្ថភាពគ្រប់ជ្រុងជ្រោយក្នុងការបម្រើសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថជនទូទាំងសកលលោក។

ផ្កាយរណបនេះបានទៅកាន់គន្លងវិថីតាមការគ្រោងទុកបន្ទាប់ពីបានហោះហើររយៈពេលជាង៣ ម៉ោង ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ