ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសថ្លែងថា នឹងបន្តសរសេរទំព័រថ្មីនៃការអនុវត្តជាក់ស្តែងដោយជោគជ័យនូវ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”

2019-12-17 15:33:32

យប់ថ្ងៃ​ទី១៦​ខែធ្នូ ​លោក​ Liu ​Xiaoming​ ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​នៅអង់គ្លេស​បានថ្លែង​សុន្ទរកថា​ក្នុងពិធី​បដិសណ្ឋារកិច្ច​អបអរសាទរ​ខួបគម្រប់​២០ឆ្នាំនៃ​ការដែល​តំបន់​ម៉ាកាវ​វិលត្រឡប់​មកមាតុប្រទេស​វិញថា​ នឹង​ប្រឹងប្រែង​ឱ្យអស់ពី​កម្លាំងកាយ​ចិត្ត ​ដើម្បីបន្ត​សរសេរ​ទំព័រថ្មីនៃ​ការអនុវត្ត​ជាក់ស្តែង​ដោយ​ជោគជ័យនូវ​ ប្រទេស​មួយប្រព័ន្ធ​គ្រប់គ្រងពីរ ។

លោក​ Liu ​Xiaoming​ បានថ្លែង​សុន្ទរកថាថា​ ចាប់តាំងពី​តំបន់ម៉ាកាវ​វិលត្រឡប់​មកមាតុប្រទេស​ចិនវិញ​រយៈពេល​២០ឆ្នាំ​កន្លងមកនេះ​ ទទួលបាន​សមិទ្ធផល​អភិវឌ្ឍន៍​ដែល​បាន​បង្ហាញដល់​ពិភពលោក​អំពី​ការអនុវត្ត​ជាក់ស្តែង​ដោយ​ជោគជ័យនៃ​ ប្រទេសមួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ ​អ្នកតំបន់​ម៉ាកាវ​គ្រប់គ្រង​តំបន់ម៉ាកាវ​និង​មាន​ស្វ័យភាព​កម្រិតខ្ពស់ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ