ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សៀវភៅ“ប្រទេស​ចិនថ្មី​រយៈពេល​៧០ឆ្នាំ”ត្រូវបាន​បោះពុម្ព​ផ្សាយ​ជា​ផ្លូវការ

2019-12-17 15:20:27

ក្នុង​ឱកាស​ខួប​គម្រប់៧០​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​សៀវភៅ“ប្រទេស​ចិនថ្មី​រយៈពេល​៧០ឆ្នាំ”ក្រោមការ​ណែនាំ​នៃ​ក្រសួង​ឃោសនា​ការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិនដែល​​និពន្ធ​និង​ចងក្រង​ដោយ​មន្ទីរ​ស្រាវជ្រាវ​ចិន​ក្នុង​សម័យ​ទំនើប​នៃ​បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ជា​ផ្លូវការ។

សៀវភៅ​នេះ​បាន​កត់ត្រា​នូវ​ប្រវត្តិសាស្រ្តដ៏​អស្ចារ្យ​រយៈពេល​៧០​ឆ្នាំ​របស់​ប្រទេស​ចិន​ថ្មី​ចាប់តាំង​ពី​ការ​បង្កើត​ឡើង​កាល​ពី​ខែ​តុលា​ឆ្នាំ​១៩៤៩ដល់​ខែ​តុលា​ឆ្នាំ២០១៩ ​ដោយ​បាន​បង្ហាញ​យ៉ាង​ល្អិតល្អន់នូវ​សមិទ្ធផលដ៏​អស្ចារ្យ​និង​បទ​ពិសោធន៍​ដ៏​មានតម្លៃ​​របស់​ប្រទេស​ចិន​ដែល​ទទួល​បាន​ក្នុង​រយៈ​ពេល​៧០ឆ្នាំ​ក្នុង​វិស័យ​សេដ្ឋកិច្ច  នយោបាយ វប្បធម៌​ សង្គម​ ​កិច្ចកសាង​អរិយធម៌អេកូ​បរិស្ថាន ​ការការពារជាតិ​និង​កងទ័ព ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ ​ការ​បង្រួបបង្រួម​ជាតិ​​ការ​ទូត​និង​កិច្ច​កសាង​បក្ស​ជា​ដើម ​ម្យ៉ាង​វិញ​ទៀត​បាន​ផ្តោត​លើ​សមិទ្ធផល​និង​កំណែទម្រង់​ដែល​ទទួល​បាន​ជា​លក្ខណៈ​ប្រវត្តិសាស្រ្ត​ដែល​បង្កើត​ឡើងដោយ​បក្ស​និងជាតិ​បន្ទាប់​ពី​សមាជិបក្ស​កម្មុយនិស្តចិន​លើក​ទី​១៨។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ