ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ស្ថានទូតចិនប្រចាំនៅអាស៊ានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងចិន-អាស៊ានប្រចាំឆ្នាំ២០១៩

2019-12-17 15:08:08

លោក​ Jiang​ qin ​ភារធារីស្តីទី​នៃ​អង្គទូត​ចិន​ប្រចាំនៅ​អាស៊ាន​បានថ្លែង​ថា ​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន​ដែល​ត្រូវធ្វើ​ឡើង​នៅពេល​ថ្មីៗកន្លង​ទៅនេះ​បាន​ប្រកាស​សេចក្តី​ថ្លែងការណ៍​រួមចំនួន​បីគឺ​ ការតភ្ជាប់​ខ្សែក្រវាត់​និងផ្លូវនិង​​ផែនការមេ​នៃ​ការតភ្ជាប់​អាស៊ាន​ឆ្នាំ២០២៥​កិច្ចសហប្រតិបត្តិការ​ទីក្រុង​ឆ្លាតវៃ​និង​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការផ្លាស់ប្តូរនៃ​ប្រព័ន្ធ​សារព័ត៌មាន ​ដែលបាន​លើកឡើងនូវ​គំនិត​ផ្តួចផ្តើមថ្មី​ស្តីពី​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ ។ ភាគីចិន​​​គាំទ្រ​យ៉ាងមុតមាំ​ចំពោះ​អាស៊ាន​ក្នុង​ការជំរុញ​ការបញ្ចប់​កិច្ចចរចា​លើ​ឯកសារ​ស្តីពី​កិច្ចព្រមព្រៀង​ RCEP ​ដោយ​ពង្រឹង​នូវ​និន្នាការ​ល្អប្រសើរនៃ​កិច្ចសហប្រតិបត្តិការ​នៃអាស៊ីបូព៌ា​ ។ អាស៊ាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំទីពីរ​របស់ចិន ​ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវបាន​គេរំពឹងថា ​នឹង​កើនលើស​៦សែន​លាន​ដុល្លារអាមេរិក​ក្នុង​មួយឆ្នាំ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ