ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋធានី​ប្រទេស​ឥណ្ឌា​កើតមាន​ចលាចល

2019-12-17 14:30:58

  កាលពី​យប់ថ្ងៃ​ទី​១៥ខែធ្នូ ​តាម​ម៉ោង​ក្នុង​តំបន់​នៅ​ទី​ក្រុង​ញូវដេលី​រដ្ឋធានី​ប្រទេស​ឥណ្ឌា​បាន​កើត​មាន​ចលាចលដោយ​សាក្សី​អះអាងថា ​បាតុករ​រាប់ពាន់នាក់​បាន​ប៉ះទង្គិច​ជា​មួយ​ប៉ូលិស ​មាន​មនុស្ស​ប្រហែល​៦០នាក់​រងរបួស​ក្នុង​នោះ​រួម​ទាំង​ប៉ូលិស។

តាម​ដំណឹង​ឱ្យ​ដឹងថា ​បីថ្ងៃ​កន្លង​ទៅ​នេះ ​ក្នុង​សាកលវិទ្យាល័យ​អ៊ីស្លាម​ជាតិ​ដែល​ស្ថិតនៅ​ទី​ក្រុង​ញូវដេលី​បាន​កើត​មាន​បាតុកម្ម​ដើម្បី​តវ៉ា​ការ​អនុម័ត​លើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​។រហូត​ដល់​ថ្ងៃ​យប់​ទី​១៥ខែ​ធ្នូ​បាតុកម្ម​បាន​ប្រែ​ក្លាយ​ជា​ចលាចល។

វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​បាន​ថ្លែង​ថា ​អន្តោប្រវេសន៍​ខុស​ច្បាប់​មិនមែន​ពួក​មូស្លឹម​នៃ​ប្រទេសចំនួន​បី​គឺ​ប៉ាគីស្ថាន ​បង់ក្លាដេសនិង​អាហ្វហ្កានីស្ថាន​ដែល​មកដល់​ប្រទេស​ឥណ្ឌ​មុន​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ២០១៤​អាច​ទទួល​បាន​សញ្ជាតិ​ឥណ្ឌាតាម​និតីវិធី​សាមញ្ញ។​ការ​នេះ​បាន​នាំ​ឱ្យ​មូស្លឹម​ឥណ្ឌា​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ហើយ​យល់ឃើញ​ថា ​វិសោធនកម្ម​នេះ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ