ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ជនជាតិចិននៅប្រទេសតួកគីថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋសភាអាមេរិកដែលបានអនុម័តលើសេចកី្តព្រាងច្បាប់ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង

2019-12-16 17:13:01

ក្រុមប្រឹក្សាបង្រួបបង្រួមជាតិចិនដោយសន្តិភាពនៃប្រទេសតួកគីបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៤ ខែធ្នូ ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចកី្តព្រាងច្បាប់ស្តីពីគោលនយោបាយសិទ្ធិមនុស្សនៃជនជាតិUygurឆ្នាំ២០១៩ ដែលជាទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនពីសំណាក់រដ្ឋសភាអាមេរិក ។ជនជាតិចិននៅប្រទេសតួកគីក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចកី្តព្រាងច្បាប់ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងរបស់រដ្ឋសភាអាមេរិកផងដែរ ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា រដ្ឋាភិបាលចិនបានខិតខំប្រងប្រែងទប់ស្កាត់ភេរវកម្មស្របតាមច្បាប់ ។ ព្រមពេលជាមួយគ្នានេះបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របទៅតាមសភាពការណ៍ជាក់ស្តែងក្នុងតំបន់ ដើម្បីធានាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសុខភាពល្អនិងសិទ្ធិអភិវឌ្ឍន៍ដែលជាសិទ្ធិមូលដ្ឋានរបស់ប្រជាជនគ្រប់ជនជាតិក្នុងតំបន់ ។ តំបន់ស៊ីនជាំងទទួលបានសមិទ្ធផលយ៉ាងលេចធ្លោក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិងលុបបំបាត់ភាពជ្រុលនិយម ដែលបានប្រមូលផ្តុំនូវបទពិសោធន៍ល្អៗសម្រាប់ការប្រឆាំងភេរវកម្មលើពិភពលោក ។

ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន លោក Chen Wei ប្រធាននៃក្រុមប្រឹក្សាបង្រួបបង្រួមជាតិចិនដោយសន្តិភាពនៃប្រទេសតួកគីបានយល់ឃើញថា គោលដៅពិតប្រាកដរបស់អាមេរិកគឺដើម្បីបំផ្លាញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន និងបំផ្លាញសាមគី្គភាពរបស់ជនជាតិនានា ។

លោក Wang Xinghua ប្រធាននៃសមាគមជនជាតិចិននៅក្រុងIzmir ប្រទេសតួកគីបានថ្លែងថា ពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានចាក់ផ្សាយភាពយន្តឯកសារស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្មចំនួនពីរក្រោមចំណងជើងថា « តំបន់ស៊ីនជាំង រណសិរ្សនៃការប្រឆាំងភេរវកម្ម » និង «ដៃខ្មៅនៅពីក្រោយ-អង្គការចលនាអ៊ីស្លាមតួកគីស្ថានខាងកើតនិងហេតុការណ៍ភេរវកម្មនៅភូមិភាគស៊ីនជាំង » គឺមានសារៈសំខាន់ណាស់ ។ ភាពយន្តឯកសារទាំងនេះបានជួយសហគមន៍អន្តរជាតិឱ្យយល់កាន់តែច្បាស់ថា វិធានការរបស់ចិនក្នុងតំបន់ស៊ីនជាង គឺមានភាពចាំបាច់យ៉ាងក្រៃលែង ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ