ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

នាយករដ្ឋមន្ត្រីចិនផ្ញើសារលិខិតអបអរសាទរជូនដល់លោក Boris Johnson ដែលធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសអាណត្តិថ្មីបន្ត

2019-12-16 17:11:48

   កាលពីថ្ងៃទី ១៤ ខែធ្នូ លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានផ្ញើសារលិខិតអបអរសាទរជូនដល់លោក Boris Johnson ដែលបានធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសអាណត្តិថ្មីទៀត ។

   លោកលីខឺឈាងបានថ្លែងក្នុងសារលិខិតថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងចិននិងអង់គ្លេសបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយសក្តានុពលនៃការផ្លាស់ប្តូរនិងកិច្ចសហប្រត្តិបត្តិការក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរមានទំហំធំធេង ។ ប្រទេសចិននិងអង់គ្លេសសុទ្ធតែជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់លើពិភពលោក ។ ដូច្នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺមានសាៈសំខាន់យ៉ាងខ្លាំងសម្រាប់ពិភពលោក ។ លោកបានសង្ឃឹមថា ភាគីទាំងពីរអាចបង្កើនទំនុកចិត្តគ្នាផ្នែកនយោបាយនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអង់គ្លេសវិវឌ្ឍន៍ទៅមុខយ៉ាងល្អប្រសើរនិងប្រកបដោយចីរភាព ក្នុងន័យរួមចំណែកកាន់តែសំខាន់ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពដល់ពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍពហុភាគីនិយមនិងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ