ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្ទស្សន៍សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសចិននៅក្នុងខែវិច្ឆិកាកឺល្អប្រសើរជាងការរំពឹងទុក សេដ្ឋកិច្ចជាតិចិនបានបន្តរក្សាស្ថិរភាពនៃការអភិវឌ្ឍ

2019-12-16 16:56:56

ថ្ងៃទី ១៦ ខែធ្នូឆ្នាំ២០១៩ នាយកដ្ឋានស្ថិតិជាតិចិនបានប្រកាសទិន្នន័យថ្មីបំផុតដោយបានបង្ហាញឱ្យឃើញថា ចាប់ពីខែ ១ ដល់ខែ ១១ ឆ្នាំ ២០១៩ កន្លងមកនេះ ដំណើរការនៃសេដ្ឋកិច្ចចិនបានរក្សានូវនិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពជាទូទៅ និងឈានទៅមុខយ៉ាងរលូន។ នេះមានន័យថា និន្នាការមូលដ្ឋាននៃសេដ្ឋកិច្ចចិន ដែលឈានទៅរកភាពល្អប្រសើរប្រកបដោយស្ថិរភាពនិងគុណភាពល្អ នឹងបន្តវិវឌ្ឍយ៉ាងល្អក្នុងរយៈពេលវែងនិងមិនផ្លាស់ប្តូរនោះទេ។

ថ្ងៃដដែល ពេលអញ្ជើញចូលរួមសន្និសីទប្រកាសនៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោក Fu Linghui អ្នកនាំពាក្យនៃនាយកដ្ឋានស្ថិតិជាតិចិនបានឱ្យដឹងថា រយៈពេល 11 ខែក្នុងឆ្នាំនេះ ដំណើរការនៃសេដ្ឋកិច្ចចិនបានរក្សានូវនិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពជាទូទៅ និងឈានទៅមុខយ៉ាងរលូន។ នេះបានបង្ហាញយ៉ាងពេញលេញថា ក្រោមបរិបទអន្តរជាតិដ៏ស្មុគស្មាញ សេដ្ឋកិច្ចចិនមានភាពរឹងមាំនិងសក្តានុពលខ្លាំង។ គួរមើលឃើញផងដែរថា សេដ្ឋកិច្ចក្នុងប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលសំខាន់នៃការពុះពារក្តីលំបាក ទាំងនៅក្នុងវិស័យនៃការផ្លាស់ប្តូរវិធីអភិវឌ្ឍន៍ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការផ្លាស់ប្តូរសន្ទុះនៃកំណើន។ នៅជំហានបន្ទាប់ត្រូវធ្វើឱ្យបានល្អនូវការងាររក្សាស្ថិរភាពក្នុងវិស័យចំនួន ៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងរឹងមាំ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ