ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

គ្រោះរញ្ជួយដីកម្រិត៦,៩រ៉ិចទ័រនៅតំបន់ភាគខាងត្បូងហ្វីលីពីនបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់

2019-12-16 16:45:03

គ្រោះ​រញ្ជួយដី​កម្រិត​៦,៩​រ៉ិចទ័រ​ដែល​កើតឡើង​​នៅកោះ ​Mindanao ​តំបន់​ភាគខាងត្បូង​ហ្វីលីពីន​កាលពី​រសៀល​ថ្ងៃទី១៥​ខែធ្នូបាន​បណ្តាលឱ្យ​មនុស្ស​៧នាក់​ស្លាប់ ។

ថ្ងៃដដែល​ រដ្ឋបាល​ខេត្ត ​Davao ​Del ​Sur ​របស់​ហ្វីលីពីន​ដែល​រង​ផលប៉ះពាល់​ខ្លាំងបំផុត​ក្នុង​ហេតុការណ៍​គ្រោះ​រញ្ជួយដី​លើកនេះ​បាន​បញ្ជាក់ថា​ មាន​អ្នកស្លាប់​បាត់បង់​ជីវិត៧​នាក់និង​​មនុស្ស​រាប់សិប​នាក់​ទៀត​រង​របួស ​។ ផ្នែក​មាន​ពាក់ព័ន្ធ​ក្នុងតំបន់​កំពុងធ្វើ​ការងារ​ជួយសង្គ្រោះ​យ៉ាង​គ្រប់ជ្រុង​ជ្រោយ ។

    វិទ្យាស្ថាន​ស្រាវជ្រាវ​គ្រោះ​រញ្ជួយដី​និង​ភ្នំភ្លើង​របស់​ហ្វីលីពីន​បាន​ថ្លែងថា ​គ្រោះ​រញ្ជួយដី​លើកនេះ​ជា​គ្រោះ​រញ្ជួយដី​បំណាក់ស្រុត​ ហើយ​ត្រូវគេ​ប៉ាន់ប្រមាណថា​ ប្រហែលនឹង​បន្តកើត​មាន​នាពេល​អនាគត​ទៀត ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ