ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

វេទិកាយុវជនពិភពលោកលើកទី ៣ ផ្តោតលើសន្តិភាពនិងសន្តិសុខអន្តរជាតិ

2019-12-16 16:04:52

អនុវេទិកាស្តីពីសន្តិភាពនិងសន្តិសុខអន្តរជាតិនៃវេទិកាយុវជនពិភពលោកលើកទី ៣ បានប្រារព្ធឡើងកាលពីថ្ងៃទី ១៥ ខែធ្នូ នៅក្រុង Sharm el Sheikh ប្រទេសអេហ្ស៊ីប។អ្នកនយោបាយសំខាន់ ដូចជា លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីបនិងលោក Ahmed Aboul Gheit អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ជាដើមបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យពង្រឹងកិច្ចសហប្រតិបត្តិការនិងរួមគ្នាគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ។

លោក Abdel-Fattah al-Sisi បានថែ្លងថា សម្រាប់ប្រទេសអេហ្ស៊ីប ការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំមួយលើកឬពីរលើកនឹងធ្វើឱ្យវិស័យទេសចរណ៍អេហ្ស៊ីបស្ថិតនៅក្នុងបញ្ហាលំបាកដោយខាតបង់ថវិការាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ហើយក៏អាចបណ្តាលឱ្យអេហ្ស៊ីបធ្លាក់ចុះក្នុងវិបត្តិផងដែរ។សហគមន៍អន្តរជាតិគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងរួមគ្នាវាយប្រហារភេរវកម្ម។ជាមួយគ្នានេះ គួរតែប្រកាន់ខ្ជាប់នូវគោលជំហរជាឯកច្ឆ័ន្ទនិងម៉ឺងម៉ាត់ចំពោះបណ្តាប្រទេសដែលគាំទ្រភេរវកម្ម បើមិនដូច្នេះទេ ភេរវកម្មនៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកនឹងបន្តវិវឌ្ឍន៍ ហើយទីបំផុត ពិភពលោកទាំងមូលនឹងរងផលប៉ះពាល់។

លោក Ahmed Aboul Gheit បានថែ្លងថា ពាក្យចចាមអារ៉ាមផ្សព្វផ្សាយតាមបណ្តាញអ៊ិនធឺណែត ការប្រើប្រាស់AIខាងផែ្នកយោធាព្រមទាំងបម្រែបម្រួលអាកាសធាតុបានក្លាយជាកត្តាដ៏សំខាន់ដែលគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។បណ្តាប្រទេសនានាគួរតែប្រុងប្រយ័ត្នចំពោះទម្រង់ជម្លោះបែបថ្មី ដូចជា សង្គ្រាមព័ត៌មាននិងសង្គ្រាមតាមបណ្តាញអ៊ីនធឺណែតជាដើម៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ