ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងវប្បធម៌និងទេសចរណ៍ចិន៖ កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌និងទេសចរណ៍រវាងតំបន់ចិនដីគោកនិងម៉ាកាវត្រូវបានពង្រឹងនិងពង្រីកកាន់តែស៊ីជ្រៅ

2019-12-16 16:00:49

ក្នុងឱកាសខិតជិតមកដល់នៃទិវាគម្រប់ខួប ២០ ឆ្នាំនៃការត្រឡប់របស់ម៉ាកាវមកកាន់មាតុប្រទេសវិញ លោក Zhang Xu អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ប្រទេសចិនបានទទួលបទសម្ភាសន៍ពិសេសដោយបានឱ្យដឹងថា បន្ទាប់ពីបានត្រឡប់មកមាតុប្រទេសវិញ យន្តការនៃការងារផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌និងទេសចរណ៍រវាងតំបន់ម៉ាកាវនិងតំបន់ចិនដីគោកកាន់តែសមាហរណកម្ម វេទិកានៃការផ្លាស់ប្តូរកាន់តែល្អប្រសើរឡើង ហើយកម្រិតកិច្ចសហប្រតិបត្តិការក៏កាន់តែខ្ពស់។

លោក Zhang Xu បានឧទ្ទេសនាមឱ្យដឹងថា បន្ទាប់ពីបានត្រឡប់មកមាតុប្រទេសវិញ កម្រិតប្រាស្រ័យទាក់ទងគ្នារវាងតំបន់ចិនដីគោកនិងម៉ាកាវបានពង្រីកកាន់តែទូលំទូលាយ ជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់គ្នាទៅវិញទៅមក ព្រមទាំងបានជួយបង្កើនការយល់ដឹងគ្នារវាងបងប្អូនរួមជាតិនៃតំបន់ទាំងពីរ ក៏ដូចជាបានផ្តល់វិភាគទានដ៏វិជ្ជមានដល់ការជំរុញឱ្យសេដ្ឋកិច្ចនិងសង្គមកិច្ចនៃតំបន់ទាំងពីរអភិវឌ្ឍរួមគ្នា និងរុងរឿងរួមគ្នា។

លោក Zhang Xu បានបន្តថ្លែងថា ទី១ គាំទ្រម៉ាកាវក្នុងការធ្វើសមាហរណកម្មនៅក្នុងការអភិវឌ្ឍជាតិទាំងមូល។ ទី២ ការផ្លាស់ប្តូរផ្នែកវប្បធម៌និងទេសចរណ៍កំពុងមានភាពរុងរឿងនិងសណ្តាប់ធ្នាប់។ ទី៣ ការធ្វើសមាហរណកម្មផ្នែកវប្បធម៌និងទេសចរណ៍បានជំរុញឱ្យកម្មវិធីនិងសកម្មភាពនៃការផ្លាស់ប្តូរគ្នាល្បីល្បាញកាន់តែខ្លាំងនិងគុណភាពកាន់តែខ្ពស់។ ទី៤ នឹងចាប់ដៃគ្នាជំរុញឱ្យវប្បធម៌ចិនឈានទៅកាន់ពិភពលោក និទានឱ្យបានល្អនូវរឿងរ៉ាវរបស់ប្រទេសចិន។

លោក Zhang Xu បានសង្កត់ធ្ងន់ថា យើងនឹងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយផ្តល់ភាពអនុគ្រោះដល់ម៉ាកាវនៃរដ្ឋាភិបាលមជ្ឈិម និងបន្តពង្រីកកម្រិតបើកទូលាយចំពោះម៉ាកាវ។ រដ្ឋាភិបាលមជ្ឈិមបានប្រកាសអនុវត្តគោលនយោបាយផ្តល់ភាពអនុគ្រោះដល់ម៉ាកាវជាច្រើនទៀត ដើម្បីគាំទ្រដល់ការកសាងម៉ាកាវឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍កម្សាន្តលំដាប់ពិភពលោក។ នយោបាយទាំងនេះទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ