ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

នាយកដ្ឋានស្ថិតិជាតិចិនថ្លែងថា ការឈានដល់មតិឯកភាពគ្នាអំពីឯកសារនៃកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងចិននិងអាមេរិកនេះបានកាត់បន្ថយភាពមិនច្បាស់លាស់នៃទីផ្សារ

2019-12-16 15:44:12

ថ្ងៃទី១៦​ខែធ្នូ ​លោក Fu​ Linghui ​អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​ស្ថិតិជាតិចិន​បានថ្លែង​នៅពេល​ចូលរួម​សន្និសីទ​ប្រកាស​​នៃ​ការិយាល័យ​ព័ត៌មាននៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​នៅក្រុង​ប៉េកាំងថា ​ការឈានដល់​មតិ​ឯកភាពគ្នា​អំពី​ឯកសារ​នៃ​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​រវាង​ចិននិង​អាមេរិក​ នេះ​បានកាត់​បន្ថយ​ភាពមិន​ច្បាស់លាស់​នៃ​ទីផ្សារ ។

លោក​ Fu​ Linghui ​បានថ្លែងថា​ ​កិច្ចសហប្រតិបត្តិការ​រវាង​ចិននិង​អាមេរិក​សុទ្ធតែជា​ការអភិវឌ្ឍ​ដ៏ល្អប្រសើរ​មួយ​ទាំងចិន​ អាមេរិក​និងពិភពលោក​ ។​ ទំហំនៃ​ទីផ្សារ​សេដ្ឋកិច្ច​ចិននិង​អាមេរិក​គឺ​ធំបង្គួរ​ ​ហើយ​ការបំពេញ​បន្ថែម​ខាង​សេដ្ឋកិច្ច​រវាង​ភាគីទាំងពីរ​ក៏ខ្លាំង​បង្គួរដែរ ​។​ បច្ចុប្បន្ននេះ​ ភាគីទាំងពីរ​បាន​ឈានដល់​មតិ​ឯកភាពគ្នា​អំពី​ឯកសារ​នៃ​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ គឺបាន​កាត់បន្ថយ​ភាពមិន​ច្បាស់លាស់​នៃ​ទីផ្សារ ​។ បើ​និយាយ​អំពី​ការបង្កើន​ទំនុកចិត្ត​ទីផ្សារនិង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម ​មិនថាចំពោះ​ប្រទេសចិន​ឬសហរដ្ឋអាមេរិក​ រហូតដល់​ពិភពលោក​សុទ្ធតែមាន​អត្ថន័យ​ជា​វិជ្ជមាន ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ