ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការអនុវត្តវិធានការដំឡើងអត្រាពន្ធគយលើផលិតផលអាមេរិកមួយចំនួន

2019-12-16 15:23:51

ដើម្បីអនុវត្តតាមលទ្ធផលនៃកិច្ចពិគ្រោះពិភាក្សាស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលចិននិងអាមេរិកបានឯកភាពគ្នានាពេលកន្លងទៅនេះ ព្រមទាំងយោងតាមច្បាប់ និងបទបញ្ញត្តិ ដូចជា«ច្បាប់ពន្ធគយសាធារណរដ្ឋប្រជាមានិតចិន» និងគោលការណ៍មូលដ្ឋានច្បាប់អន្តរជាតិ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសម្រេចថា ចំពោះផែនការដំឡើងពន្ធគយបន្ថែមលើផលិតផលមួយចំនួនដែលនាំចូលពីអាមេរិកចាប់ពីថ្ងៃទី ១៥ ខែធ្នូ ត្រូវផ្អាកក្នុងអត្រា ១០% និង ៥% , ក្នុងនោះរាប់ចាប់ពីគ្រឿងបន្លាស់រថយន្តនិងរថយន្តផងដែរ។

ភាគីចិនសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាជាកង្វល់រវាងគ្នា ដោយឈរលើមូលដ្ឋានស្មើភាពនិងការគោរពគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកអភិវឌ្ឍប្រកបដោយស្ថិរភាព៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ