ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

មហាសន្និបាតស្តីពីអាកាសធាតុដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្របានបិទបញ្ចប់ យន្តការទីផ្សារមិនបានឈានដល់មតិឯកភាពគ្នានោះទេ

2019-12-16 15:21:07

មហាសន្និបាតស្តីពីអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី ២៥ បានបិទបញ្ចប់កាលពីថ្ងៃទី ១៥ ខែធ្នូតាមម៉ោងតំបន់នៅក្រុងMadrid ។ នេះជាមហាសន្និបាតដែលធ្វើឡើងយូរបំផុតក្នុងប្រវត្តិសាស្ត្រនៃមហាសន្និបាតស្តីពីអាកាសធាតុ ។

មហាសន្និបាតលើកនេះបានអនុម័តលើ《ពេលវេលាប្រតិបត្តិអាកាសធាតុស៊ីលី-Madrid 》 និងសេចក្តីសម្រេចចិត្តមួយចំនួន ដូចជាបញ្ហាទីផ្សារកាបូនជាដើម ។ ប៉ុន្តែភាគីនានាមិនបានឈានដល់មតិឯកភាពគ្នានោះទេលើបញ្ហាយន្តការទីផ្សារនៃមាត្រា ៦ នៃកិច្ចព្រមព្រៀងក្រុងប៉ារីសដែលត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចរចាលើកនេះ ហើយបានសម្រេចចិត្តថានឹងបន្តពិនិត្យពិភាក្សាបញ្ហានេះនៅឆ្នាំ ២០២០ ។

លោកវ៉ាងយី អនុប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវនិងប្រឹក្សាយោបល់អំពីយុទ្ធសាស្ត្រវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានថ្លែងថា មូលហេតុដែលមិនអាចឈានដល់យន្តការទីផ្សារគឺវិធីអនុវត្តយ៉ាងដូចម្ត៉េចនូវគោលការណ៍ទំនួលខុសត្រូវរួមតែទីទៃគ្នា ។ ក្នុងយន្តការពហុភាគី ការដែលឈានដល់មតិឯកភាពនៅឆ្នាំក្រោយក៏មិនមែនជាការងាយដែរ ក្នុងនោះ មានការផ្លាស់ប្តូរនៃបរិយាកាសសេដ្ឋកិច្ចអន្តរជាតិផង និងការរំខានពីការកើនឡើងនៃកម្លាំងប្រឆាំងបន្ទាប់ពីអាមេរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសផង ទាំងនេះសុទ្ធតែជាកត្តាមិនអាចដំណើរការបាននៅឆ្នាំក្រោយ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ