ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិននិងសហរដ្ឋអាមេរិកឈានដល់មតិឯកភាពគ្នាអំពីឯកសារនៃកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទីមួយនាំឱ្យមានការស្វាគមន៍យ៉ាងក្លៀវក្លាពីទីផ្សារនិងសហគ្រាស

2019-12-16 14:29:12

តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រួមនៃ​ក្រុមសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរចិន​និង​សហរដ្ឋអាមេរិក​ ភាគីទាំងពីរ​បាន​ឈានដល់​មតិឯកភាពគ្នា​អំពីឯកសារ​នៃ​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​រវាង​ចិន​និង​អាមេរិក​នៅ​ពេលថ្មីៗ​កន្លងទៅនេះ​ដោយ​ឈរលើ​មូលដ្ឋាន​ស្មើភាព​និង​ការគោរពគ្នា​ទៅវិញ​ទៅមក ។​ អំពី​ការនេះ ​ទីផ្សារ​ហិរញ្ញវត្ថុ​និង​មជ្ឈដ្ឋាន​សហគ្រាស​ទូទាំង​ពិភពលោក​មាន​ការស្វាគមន៍​យ៉ាង​ក្លៀវក្លា ។

អ្នកជំនាញ​យុទ្ធសាស្ត្រ​រូបិយវត្ថុ​បរទេសនៃ​ធនាគារ ​Standard ​Chartered​ ជឿជាក់ថា ​ការឈានដល់​មតិ​ឯកភាពគ្នា​អំពី​ឯកសារ​នៃ​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​រវាងចិន​និង​អាមេរិក​នេះ​បាន​លុបបំបាត់​ចោល​ហានិភ័យ​ធ្លាក់ចុះ​ជាច្រើន​ដែល​នាំឱ្យ​មាន​ផលវិបាក​ទីផ្សារ​ធ្ងន់ធ្ងរ​ ។​ លោក​ប៉ាន់ប្រមាណថា​ ក្នុងមួយ​សប្តាហ៍​ខាងមុខនេះ​ រូបិយវត្ថុ​នៃ​ទីផ្សារ​ងើបថ្មី​និងទីផ្សារ​មូលធន​នឹង​ឆ្លើយ​តបជា​វិជ្ជមាន​អំពី​ដំណឹងនេះ ។

លោក​លីយាន់ ​សាស្ត្រាចារ្យនៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីបូព៌ានៃ​សកលវិទ្យាល័យ ​Duisburg-Essen​ របស់​អាល្លឺម៉ង់​បានថ្លែងថា​ ការឈានដល់​មតិ​ឯកភាពគ្នា​អំពី​ឯកសារ​នៃ​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​រវាងចិន​និង​អាមេរិកនេះ​បាន​ផ្អាក​និន្នាការ​កើនឡើង​ឥតឈប់ឈរ​នៃ​វិវាទ​ផ្នែក​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​រវាង​ភាគីទាំងពីរ ​ហើយ​បើក​ស្ថានភាពនៃ​ការចរចា​សម្រាប់​ពេល​អនាគត​ដោយ​តាំង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការដោះស្រាយ​ការវិវាទ​ពាណិជ្ជកម្ម​នៅទី​ចុងបំផុត ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ