ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

នាវាដឹកទំនិញស្វ័យប្រវត្តិដែលស្រាវជ្រាវនិងផលិតដោយប្រទេសចិនសម្រេចបានការធ្វើនាវាចរណ៍ដឹកទំនិញជាលើកដំបូង

2019-12-16 14:26:18

   ពិធីដំណើរការនៃការធ្វើនាវាចរណ៍ជាលើកដំបូងនូវនាវាដឹកទំនិញឈ្មោះ “Jindouyun លេខ 0 ” បើកបរដោយស្វ័យប្រវត្តិដែលស្រាវជ្រាវនិងផលិតដោយប្រទេសចិនគ្រឿងទីមួយ បានប្រារព្ធឡើងនៅក្រុងZhuhai ខេត្ត Guangdong កាលពីថ្ងៃទី ១៥ ខែធ្នូ ។

   លោក Yan Xinping សមាជិកនៃបណ្ឌិត្យសភាវិស្វកម្មចិនបានថ្លែងថា នាវាដឹកទំនិញឈ្មោះ “Jindouyun លេខ 0 ” នេះគឺជាវេទិកាសំខាន់មួយក្នុងការជំរុញការរីកចម្រើននៃបច្ចេកវិទ្យានាវាឆ្លាតវៃនិងការអភិវឌ្ឍនៃឧស្សាហកម្មពាក់ព័ន្ធ ។ ការសម្រេចបានដោយជោគជ័យនូវការធ្វើនាវាចរណ៍ដឹកទំនិញដោយស្វ័យប្រវត្តិជាលើកដំបូង បានចាប់ដំណើរការជាផ្លូវការនូវការស្វែងរកនិងអនុវត្តជាក់ស្តែងនូវការធ្វើនាវាចរណ៍ដឹកទំនិញដោយស្វ័យប្រវត្តិ ដើម្បីជំរុញដំណើរការអភិវឌ្ឍនៃការធ្វើនាវាចរណ៍ប្រកបដោយភាពឆ្លាតវៃ រួមគ្នាទទួលការចូលមកដល់នៃយុគសម័យនៃការធ្វើនាវាចរណ៍ឆ្លាតវៃ ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ