ពិធីប្រកាសម៉ាកផលិតផលជាតិដ៏ល្បីល្បាញនៃប្រទេសចិនប្រចាំឆ្នាំ២០១៩លើកទី១ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៥ខែធ្នូ ។
ដើម្បីអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍ដ៏សំខាន់របស់លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនស្តីពីការជំរុញការផលិតដោយប្រទេសចិនទៅជាការច្នៃប្រឌិតដោយប្រទេសចិន ល្បឿននៃប្រទេសចិនទៅជាគុណភាពប្រទេសចិន ផលិតផលប្រទេសចិនទៅជាម៉ាកប្រទេសចិន និងអនុវត្តតាមស្មារតីសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំនូវពិធីប្រកាសផលិតផលជាតិដ៏ល្បីល្បាញនៃប្រទេសចិនប្រចាំឆ្នាំ២០១៩។លោកShenHaixiongអនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមសកម្មភាពលើកនេះហើយនិងបានប្រគល់ពានរង្វាន់សម្រាប់សហគ្រាសដែលឈ្នះនូវម៉ាកផលិតផលប្រចាំឆ្នាំ។
សហគ្រាសទាំងចំនួន១០ដែលទទួលពានរង្វាន់ជាម៉ាកផលិតផលគំរូប្រចាំឆ្នាំក្នុងពិធីប្រកាសម៉ាកផលិតផលជាតិដ៏ល្បីល្បាញនៃប្រទេសចិនប្រចាំឆ្នាំ២០១៩គឺ ក្រុមហ៊ុនCRRC ChinaMobile ក្រុមហ៊ុនCASC ក្រុមហ៊ុនGeelyAuto ក្រុមហ៊ុនAlibabaGroup ក្រុមហ៊ុនKweiChowMoutaiGroup ក្រុមហ៊ុនWaHaHa ក្រុមហ៊ុនGree ក្រុមហ៊ុនTencent និងក្រុមហ៊ុនWeichaiថាមពល។ម៉ាកផលិតផលទាំង១០នេះសុទ្ធតែជាកម្លាំងនាំមុខគេក្នុងវិស័យរៀងៗខ្លួនហើយក៏បង្ហាញឱ្យឃើញនូវកម្លាំងឥទ្ធិពលនៃម៉ាកផលិតផលប្រទេសចិននិងកម្លាំងជាក់ស្តែងនៃសេដ្ឋកិច្ចចិនផងដែរ។