ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ភាពយន្តឯកសារនៃស្ថានីយទូរទស្សន៍ CGTN ក្រោមចំណងជើងថា “ដៃខ្មៅនៅពីក្រោយ-អង្គការចលនាអ៊ីស្លាមតួកគីខាងកើតនិងហេតុការណ៍ភេរវកម្មនៅភូមិភាគស៊ីនជាំង”ត្រូវបានចាក់ផ្សាយ

2019-12-08 17:28:51

    "អង្គការ​ចលនា​អ៊ីស្លាម​តួកគី​ខាងកើត​"បាន​ប្រើប្រាស់​សាសនា​ដើម្បី​ផ្សព្វផ្សាយ​គំនិត​ជ្រុលនិយម ​ញុះញង់​ឱ្យ​មាន​ការ​ស្អប់ខ្ពើម​ជាតិ​និង​បំបែក​បំបាក់​ប្រទេស។​ចលនា​នេះ​បាន​ផ្សព្វ​ផ្សាយ​វីដេអូ​អំពី​ភេរវកម្ម​និង​បង្កើត​អំពើហិង្សា​ជាច្រើន​ដោយ​ប្រើ​ប្រាស់​វីដេអូ​ទាំង​នេះ​ដើម្បី​បង្កើន​សមាជិក​ឬ​បញ្ជូល​មនោគមវិជ្ជា​ជ្រុលនិយម​របស់​ពួកគេ។​ម្យ៉ាងវិញទៀត ​អង្គការ​នេះ​ក៏​បាន​បណ្តុះបណ្តាល​ស្ត្រី​និង​កុមារ​ឱ្យ​ចូលរួម​វាយប្រហារ​ភេរវកម្ម​ផងដែរ។​

    អស់​រយៈពេល​២០ ​ឆ្នាំ​កន្លងមក ​ក្រុមភេរវករ​នៅ​ភូមិភាគ​ស៊ីនជាំង​បាន​ប្រើ​ភាព​ជ្រុលនិយម​ខាង​សាសនា​ជាលេស​ដើម្បី​បង្កើត​នូវ​ហេតុការណ៍​ភេរវកម្ម​ជាច្រើន​ក្នុង​បំណង​បំបែកបំបាក់​ប្រទេសចិន។​មិន​ត្រឹមតែ​ប៉ុណ្ណឹងទេ ​ក្រុម​ភេរវករ​អន្តរជាតិ​បាន​បន្ត​ឆ្លងដែន​ចូលក្នុងទឹក​ដី​ចិន ​ដើម្បី​បង្កើន​ការ​វាយប្រហារ​ភេរវកម្ម​តាម​រយៈ​ជម្លោះ​សាសនា ​អរិយធម៌​និង​ប្រជាជាតិ​។​

    ប្រព័ន្ធ​សារព័ត៌មាន​លោកខាងលិច​បាន​បញ្ជាក់ថា ​ភាពតានតឹង​នៅ​ភូមិភាគ​ស៊ីនជាំង ​គឺ​បណ្តាល​មកពី​កត្តា​សេដ្ឋកិច្ច​និង​វប្បធម៌។​ប្រព័ន្ធ​សារព័ត៌មាន​លោកខាងលិច​ទាំងនេះ​ផ្តោត​លើ​បញ្ហា​ជនជាតិ​សាសនា​និង​វប្បធម៌ ​ប៉ុន្តែ​មិន​ក្រឡេក​ទៅ​មើល​ពី​ប្រវត្តិសាស្រ្ត​នៃ​បណ្ហា​ភូមិភាគ​ស៊ីនជាំង​នោះទេ។​

    លោក​សាស្រ្តាចារ្យ​ Lisheng ​អតីត​នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ព្រំដែន​នៃបណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​សង្គម​ចិន​បាន​ថែ្លងថា ​ប្រទេសចិន​បាន​ទទួល​សមិទ្ធផល​ដែល​គួរឱ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ដោយ​ប្រើប្រាស់​រាល់​គ្រប់​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ភេរវកម្ម​។​លោក​ក៏បាន​ចង្អុលបង្ហាញ​ថា ​ការ​ប្រឆាំង​នឹង​ភេរវកម្ម​ចាំបាច់​ត្រូវ​លុបបំបាត់​ភេរវកម្ម​ចេញពី​ទស្សនៈ​មនោគមវិជ្ជា​ ហើយ​ទាម​ទារ​នូវ​កិច្ចខិតខំ​ប្រឹង​ប្រែង​យូរអង្វែង៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ