ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ភាពយន្តឯកសារនៃស្ថានីយទូរទស្សន៍ CGTN ក្រោមចំណងជើងថា “ដៃខ្មៅនៅពីក្រោយ-អង្គការចលនាអ៊ីស្លាមតួកគីខាងកើតនិងហេតុការណ៍ភេរវកម្មនៅភូមិភាគស៊ីនជាំង”ត្រូវបានចាក់ផ្សាយ

2019-12-08 17:28:51
r_1631767_2019120817283574682300.jpg r_1631767_2019120817284312195400.jpg

អង្គការ​ចលនា​អ៊ីស្លាម​តួកគី​ខាងកើត​ជាអង្គការ​ភេរវកម្ម​ដែល​វិនិច្ឆ័យ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​។ អស់​រយៈពេល​ជាយូរ​មកហើយ ​អង្គការ​ចលនា​អ៊ីស្លាម​តួកគី​ខាងកើត​បាន​បំផុស​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​ជាបន្តបន្ទាប់​ដើម្បី​ឈានដល់​គោលដៅ​បំបែក​បំបាក់​ភូមិភាគ​ស៊ីនជាំង​ចេញពី​ប្រទេសចិន ​។ មិនតែ​ប៉ុណ្ណោះ ​អង្គការនេះ​ក៏បាន​រៀបចំ​ផែនការ​សកម្មភាព​ភេរវកម្ម​ក្រៅ​ប្រទេសចិន​ ដែល​បង្កើត​ការគំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​និង​ស្ថិរភាព​របស់​ប្រទេស​ផ្សេងទៀត​ផងដែរ ។

ភាពយន្ត​ឯកសារ​នៃ​ស្ថានីយ​ទូរទស្សន៍​ CGTN ​ក្រោម​ចំណងជើងថា​ ដៃខ្មៅ​នៅពី​ក្រោយ-​អង្គការ​ចលនា​អ៊ីស្លាម​តួកគី​ខាងកើត​និង​ហេតុការណ៍​ភេរវកម្ម​នៅភូមិភាគ​ស៊ីនជាំង​បាន​ទម្លាយ​ឱ្យដឹងពី​ទង្វើដ៏​អាក្រក់​ឃោរឃៅ​របស់​ដៃខ្មៅ​នៅពី​ក្រោយ​នេះ ។

ភូមិភាគ​ស៊ីនជាំងជា​ សមរភូមិ​ដ៏សំខាន់​សម្រាប់​ប្រទេសចិន​ចំពោះ​ការប្រឈមមុខ​នឹង​អំពើ​ភេរវកម្ម​និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ដែល​មាន​សភាព​ធ្ងន់ធ្ងរនេះ​ ។​ នៅ​ភូមិភាគ​ស្វយ័ត​ទាំងមូល​ ហេតុការណ៍​ភេរវកម្ម​បាន​កើតឡើង​ជាញឹកញាប់​ដែលបង្ក​ការគំរាម​កំហែង​យ៉ាងខ្លាំង​ចំពោះ​សន្តិសុខ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ​។ តាមស្ថិតិ​មិន​ពេញលេញ​បាន​ឱ្យដឹងថា​ ចាប់ពី​ឆ្នាំ១៩៩០​ដល់​ដំណាច់​ឆ្នាំ២០១៦​ នៅភូមិភាគ​ស៊ីនជាំង​បានកើត​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​រាប់ពាន់​ករណី ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ