ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អនុប្រធាន​នៃ​សមាគម​វប្បធម៌​និង​សេដ្ឋកិច្ច​ថៃ-ចិនថ្លែង​ថា ​សេចក្តី​ព្រាង​ច្បាប់​របស់​អាមេរិកបង្ហាញនូវ​ភាព​ទន់ខ្សោយ​របស់​ខ្លួន

2019-12-08 17:24:55

     លោកPaisal Puechmongkolអនុប្រធាន​នៃ​សមាគម​វប្បធម៌​និង​សេដ្ឋកិច្ច​ថៃ-ចិនបាន​ផ្តល់​បទ​សម្ភាសន៍ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​ចិន​ជុំវិញ​ការ​ដាក់ចេញ​សេចក្តី​ព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​តំបន់​ហុងកុងពី​សំណាក់​អាមេរិក​នា​ពេល​កន្លង​ទៅនេះ ​​ថា ​ទង្វើ​របស់​អាមេរិក​គឺ​ជា​ទង្វើអនុត្តរភាពដែល​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេងទៀត​ដោយ​ផ្តេសផ្តាស ​ធ្វើ​យ៉ាង​នេះ​មិន​អាច​បង្ហាញថា​​ខ្លួនខ្លាំង​ពូកែ​យ៉ាង​ណា​នោះ​ទេ ​ផ្ទុយទៅវិញ​បាន​បង្ហាញនូវ​ភាព​ទន់ខ្សោយ​របស់​ខ្លួន។

លោក​បន្តថា ​ជា​ការ​ពិត ​ទង្វើរបស់​អាមេរិក​បង្ហាញ​នូវ​ភាព​ទន់ខ្សោយ​របស់​ខ្លួន​​មិន​ធ្លាប់មាន​ចាប់តាំង​ពីអាមេរិកបង្កើត​ឡើង ​ហាក់ដូចជា​ប្រកាស​ទៅ​កាន់​ពិភពលោក​ថា​ ​អាមេរិក​មិន​បាន​ការ​ទេ ​។សេចក្តី​ព្រាងច្បាប់​ដែល​អាមេរិក​ប្រឌិតឡើង​និង​អនុម័ត​នេះ​​មិន​អាច​ជិះឥទ្ធិពលដល់​​ប្រទេស​ឯទៀត​នោះ​ទេ។ដូច្នេះ ​អាមេរិក​ធ្វើ​ដូច្នេះ​គឺស្មើនឹង​និយាយ​ថា​ ខ្លួន​គ្មាន​មធ្យោបាយ​សម្រាប់​រឿង​ហេតុដែល​ខ្លួន​បាន​បង្កនោះ​ទេ​មិនថា​ជម្លោះ​ពាណិជ្ជកម្ម​ឬ​បញ្ហា​ហុងកុង​ក៏​ដូចគ្នា​ដែរ។

លោកបាន​យល់ឃើញថា​ ​គោលជំហរ​របស់​រដ្ឋាភិបាល​ចិន​លើ​បញ្ហា​ហុងកុង​គឺ​ច្បាស់លាស់ណាស់ ​គឺ​ប្រកាន់​ខ្ជាប់​យ៉ាងដាច់ខាត​នូវ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ ​និង​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​បរទេស​ជ្រៀតជ្រែក​កិច្ច​ការ​ហុងកុង​នោះទេ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ