ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ជំនួយការ​ប្រធាន​នៃ​វិទ្យាស្ថាន​គ្រប់គ្រង​PANYAPIWAT របស់ថៃ​បាន​ថ្លែងថា ​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ពាក់​ព័ន្ធនឹង​ភូមិភាគ​ស៊ីនជាំង​​ពី​សំណាក់​អាមេរិក​មិនអើពើ​នឹងច្បាប់​អន្តរជាតិ ​

2019-12-08 17:24:12

  ពេល​កន្លងទៅនេះ ​ជុំវិញ​ការ​ដែល​សភា​រាស្រ្តអាមេរិកបាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​គោលនយោបាយ​សិទ្ធិមនុស្សជនជាតិUygurឆ្នាំ​២០១៩ ​លោក Natee Taweesrifuengfungជំនួយការ​ប្រធាន​នៃ​វិទ្យាស្ថាន​គ្រប់គ្រងPANYAPIWATរបស់​ថៃនិងជា​ប្រធាន​នៃ​ធនាគារ​ Siamបាន​ថ្លែង​ពេល​ផ្តល់​សម្ភាសន៍ជា​មួយ​អ្នក​សារព័ត៌មាន​ថា ​អាមេរិក​បង្ខំឱ្យ​ប្រទេស​ផ្សេង​ទៀត​ទទួល​យក​នូវ​ប្រព័ន្ធ​តម្លៃរបស់​ខ្លួន ​ដោយ​មិន​​អើពើ​នឹង​ច្បាប់​អន្តរជាតិ ​មិន​គោរព​អាធិបតេយភាព​របស់​ប្រទេស​ឯទៀត ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេងទៀត​តាម​រយៈ​ការ​អនុវត្ត​ស្តង់ដា​ពីរ​ផ្នែក​សិទ្ធិមនុស្ស ​ជា​អនុត្តរភាព​ដ៏​កម្រ​មាន​លើ​ពិភពលោក។

លោក Natee Taweesrifuengfungបន្តថា ​ប្រទេស​ចិន​បាន​ផ្តល់​នូវ​ការ​អប់រំ​ចំណេះដឹងផ្នែក​ច្បាប់​និង​និង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈសម្រាប់​បុគ្គល​មួយ​ចំនួន​ដែល​ប្រព្រឹត្តបទ​ល្មើសកម្រិត​ស្រាលដោយ​រង​ផល​ប៉ះពាល់​ដោយ​មនោគមវិជ្ជា​ជ្រុល​និយម ​ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​ផ្លាស់ប្តូរ​គំនិត ​និង​ធ្វើ​សមាហរណកម្ម​រស់​នៅ​ក្នុង​សង្គម​ជាប្រក្រតី​ឡើង​វិញ ​បើប្រៀបធៀបនឹង​ប្រទេស​ផ្សេងទៀត​ឃើញថា ​ទង្វើ​របស់​ប្រទេស​ចិនបែបនេះ​មានមាន​គុណធម៌​និង​សប្បុរសធម៌​បំផុត ​ហេតុអ្វីនិយាយថា​ទង្វើរបស់​ប្រទេស​ចិន​ល្មើសច្បាប់??

លោក Natee Taweesrifuengfungបាន​ចង្អុលបង្ហាញថា ​នៅ​ភូមិភាគស៊ីនជាំងមាន​ជនជាតិ​ជា​ច្រើន​ដូចជាជនជាតិUygurជនជាតិHanនិងជនជាតិHuiជា​ដើម​រួមរស់​នៅ​ជា​មួយ​គ្នា ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ ​នៅ​ភូមិភាគ​ស៊ីនជាំងមិនដែល​មាន​ករណី​អំពើ​ហិង្សា​និង​ភេរវកម្ម​កើត​ឡើង​នោះ​ទេ ​ហើយ​គ្រប់ជនជាតិ​ទាំង​អស់​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ណាស់ ​ការ​នេះ​បង្ហាញ​ថា ​សិទ្ធិ​រស់រានមាន​ជីវិត​របស់​គ្រប់​ជនជាតិនីមួយ​ៗ​សុទ្ធតែ​ត្រូវបាន​គេ​គោរព​និង​ធានា​នៅ​ភូមិភាគ​នេះ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ