ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកជំនាញខាងសិទ្ធិមនុស្សថ្លែងថា សហរដ្ឋអាមេរិកយកលេសលើបញ្ហា “សិទ្ធិមនុស្ស”ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន

2019-12-08 16:17:14

និយាយដល់​ស្ថានការណ៍​សន្តិសុខនៃ​ភូមិភាគ​ស៊ីនជាំង ​លោក ​Shen ​Yongxiang ​អនុប្រធាននៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សិទ្ធិមនុស្ស​របស់ចិន​បានថ្លែងថា ​ក្នុង​រយៈពេល​បីឆ្នាំ​កន្លង​ទៅនេះ​ ភូមិភាគ​ស៊ីនជាំង​គ្មាន​ហេតុការណ៍​ភេរវកម្ម​អំពើហិង្សា​ជ្រុលនិយម​កើតឡើង​នោះទេ ​។ នេះបាន​បង្ហាញ​យ៉ាង​ពេញលេញថា​ វិធានការ​ប្រឆាំងនឹង​ភេរវកម្ម​និង​លុបបំបាត់​ភាព​ជ្រុលនិយម​នៃភូមិភាគ​ស៊ីនជាំង​ទទួលបាន​ភាព​ជោគជ័យ ។

    លោក ​Zhu Liyu ​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សិទ្ធិមនុស្ស​នៃ​សកលវិទ្យាល័យ​ប្រជាជន​ចិនបាន​ថ្លែងថា ​ការតស៊ូ​ប្រឆាំងនឹង​ភេរវកម្មនិង​លុបបំបាត់​ភាព​ជ្រុលនិយម​នៃភូមិភាគ​ស៊ីនជាំង​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ ។ ​នៅថ្នាក់​ជាតិ ​មាន​រដ្ឋធម្មនុញ្ញ​ ច្បាប់​សន្តិសុខ​ជាតិ​ ច្បាប់​ស្វ័យភាព​ជនជាតិ​នៅក្នុង​តំបន់​ ច្បាប់​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​និង​បទប្បញ្ញត្តិ​សាសនា​ជាដើម ។ ​ច្បាប់​និង​បទប្បញ្ញត្តិ​ទាំងនេះ​បានផ្តល់​ការធានា​យ៉ាងខ្លាំង​ដល់​ការរីកចម្រើន​និង​ការអភិវឌ្ឍ​នៃសិទ្ធិ​មនុស្សនៃ​ភូមិភាគ​ស៊ីនជាំង ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ