ពេលថ្មីៗកន្លងទៅនេះ មូលនិធិសម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្សរបស់ចិនបានរៀបចំសិក្ខាសាលាអ្នកជំនាញអំពីការដែលសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយសិទ្ធិមនុស្សវេអ៊ូអឺឆ្នាំ២០១៩ ។ អ្នកជំនាញខាងសិទ្ធិមនុស្សរបស់ចិនដែលចូលរួមសិក្ខាសាលាបានលាតត្រដាងការពិតថា សេចក្តីព្រាងច្បាប់របស់ភាគីអាមេរិកមិនអើពើនឹងការអភិវឌ្ឍនិងសមិទ្ធផលនៃភូមិភាគស៊ីនជាំងប្រទេសចិន ហើយបង្កើតការយល់ដឹងចំពោះភូមិភាគស៊ីនជាំងដោយគ្រាន់តែតាមរយៈការសង្ស័យនិងការគិតស្រមៃប៉ុណ្ណោះ ។ វាគឺជាការយកលេសលើបញ្ហា “សិទ្ធិមនុស្ស”ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។
លោក Zhang Yonghe ប្រធានវិទ្យាស្ថានស្រាវជ្រាវសិទ្ធិមនុស្សនៃសកលវិទ្យាល័យនយោបាយនិងច្បាប់ប៉ែកនិរតីចិនបានថ្លែងថា អាចនិយាយបានថា ភូមិភាគស៊ីនជាំងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅភូមិភាគស៊ីនជាំងកាលលពីឆ្នាំ២០១៨បានលើសពី១រយ៥០លាននាក់ ។ ទិន្នន័យទាំងនេះបានបង្ហាញយ៉ាងពេញលេញថា សេចក្តីព្រាងច្បាប់របស់អាមេរិកបានបង្កើតការយល់ដឹងចំពោះភូមិភាគស៊ីនជាំងតាមរយៈសង្ស័យនិងគិតស្រមៃ ការនិយាយអំពីភូមិភាគស៊ីនជាំងរបស់សហរដ្ឋអាមេរិកគឺខុសឆ្គងទាំងស្រុង ។