ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Hamit Ersoy សាស្ត្រាចារ្យតួកគីថែ្លងថា ការអនុម័តលើសេចក្តីព្រាងច្បាប់របស់អាមេរិកពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំងធ្វើឡើងក្នុងគោលដៅដើម្បីមួលបង្កាច់និងទប់ស្កាត់ប្រទេសចិន

2019-12-08 16:11:50

កាលពីថ្ងៃទី ៣ ខែធ្នូ សភាអាមេរិកបានអនុម័តលើ"សេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយសិទ្ធិមនុស្សជនជាតិអ៊ុយហ្គ័រឆ្នាំ ២០១៩ "ដោយបានមួលបង្កាច់ស្ថានភាពសិទ្ធិមនុស្សនៅភូមិភាគស៊ីនជាំងនៃប្រទេសចិនដោយចេតនានិងលាបពណ៌យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងលុបបំបាត់កម្លាំងជ្រុលនិយមព្រមទាំងបានជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។ទាក់ទងនឹងបញ្ហានេះ លោក Hamit Ersoy សាស្រ្តាចារ្យរបស់សកលវិទ្យាល័យ Sabahattin Zaim នៅក្រុង Istanbul នៃប្រទេសតួកគី បានថែ្លងថា សហរដ្ឋអាមេរិកបានប្រើប្រាស់មធ្យោបាយផ្សេងៗគ្នាជាយូរមកហើយដើម្បីលាបពណ៌និងបង្ក្រាបបណ្តាប្រទេសនានាដែលត្រូវខ្លួនបានចាត់ទុកជា"សត្រូវដែលមានសក្តានុពល"។

លោក Hamit Ersoy បានថែ្លងថា គោលបំណងពិតប្រាកដរបស់សហរដ្ឋអាមេរិកលើបញ្ហាស៊ីនជាំង គឺលាបពណ៌ប្រទេសចិនដើម្បីបំផ្លាញទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសអ៊ីស្លាមចំនួន ៥៧ ព្រមទាំងអង្គការសហប្រតិបត្តិការអ៊ីស្លាម ហើយព្យាយាមទប់ស្កាត់និងបំផ្លាញកិច្ចសហប្រតិបត្តិការរវាងចិននិងបណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម។

លោក Hamit Ersoy បានថែ្លងថា សហរដ្ឋអាមេរិកមិនមែនស្វែងរកការពិតនិងការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនម៉ូស្លីមនោះទេ។ប៉ុន្តែព្យាយាមលាបពណ៌និងទប់ស្កាត់ប្រទេសចិន។សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចវាយប្រហារប្រទេសចិនពីគ្រប់ទិសនិងរំលាយប្រទេសចិនដើម្បីដកប្រទេសចិនចេញពីបញ្ជីនៃដៃគូប្រជែងរបស់ខ្លួន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ