ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Yang Jiechi សន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក

2019-12-08 16:10:28

កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូ លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក។

លោក Yang Jiechi បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ"សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហុងកុង"ដើម្បីឱ្យទៅជាច្បាប់ ហើយសភាអាមេរិកបានអនុម័តលើ"សេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយសិទ្ធិមនុស្សជនជាតិអ៊ុយហ្គ័រឆ្នាំ ២០១៩ "។មន្រ្តីអាមេរិកបានប្រើប្រាស់ពាក្យសម្តីម្តងហើយម្តងទៀតដើម្បីមួលបង្កាច់និងវាយប្រហារប្រព័ន្ធនយោបាយនិងគោលនយោបាយជាតិនិងអន្តរជាតិនៃប្រទេសចិន។នេះគឺជាការជ្រៀតជ្រែកយ៉ាងកម្រោលនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។វាបានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិនិងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិព្រមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសចិននិងអាមេរិកនិងសហគមន៍អន្តរជាតិ។ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងចំពោះការនេះ។

លោក Yang Jiechi បានចង្អុលបង្ហាញថា ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្នុងរយៈពេល ៧០ ឆ្នាំ កន្លងមក ប្រទេសចិនទទួលបាននូវសមិទ្ធផលនៃការអភិវឌ្ឍធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។អ្វីដែលសំខាន់បំផុតគឺថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ប្រជាជនចិនបានរកឃើញមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ប្រទេសចិននឹងការពារអធិបតេយ្យភាពជាតិ សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍដោយមិនងាករេ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ