ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ាជួបពិភាក្សាការងារជាមួយលោក វ៉ាងយី

2019-12-08 16:09:29

កាលពីថ្ងៃទី ៧ ខែធ្នូ តាមម៉ោងនៅក្នុងតំបន់ លោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ាបានជួបពិភាក្សាការងារជាមួយលោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននៅក្រុងណៃពិដោ។

ថែ្លងក្នុងកិច្ចជំនួប លោក វ៉ាងយី បានលើកឡើងថា នៅឆ្នាំក្រោយ ប្រទេសចិននិងមីយ៉ាន់ម៉ានឹងប្រារព្ធខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ប្រទេសចិនរីករាយបូកសរុបនូវបទពិសោធន៍ជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាមួយប្រទេសមីយ៉ាន់ម៉ានិងរួមគ្នារៀបចំទស្សនវិស័យនៃការអភិវឌ្ឍនាពេលអនាគត ជាពិសេស គឺពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងមីយ៉ាន់ម៉ាឱ្យឈានដល់កម្រិតថ្មីមួយនិងឈានចូលក្នុងយុគសម័យថ្មី។

ជាការឆ្លើយតប លោក Win Myint បានថែ្លងថា ប្រទេសមីយ៉ាន់ម៉ាសូមថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការផ្តល់ការគាំទ្ររយៈពេលវែងរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពជាតិ សេចក្តីថ្លៃថ្នូរនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់មីយ៉ាន់ម៉ា។លោករំពឹងថា ភាគីទាំងពីរនឹងឆ្លៀតយកឱកាសខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយដើម្បីពង្រីកនិងពង្រឹងនូវជំនឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាពន្លឿនការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ព្រមទាំងជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចដើម្បីត្រួសត្រាយទស្សនវិស័យថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសមីយ៉ាន់ម៉ានិងចិន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ