ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

«បានកែកំហុសវិលមកកាន់ផ្លូវត្រឹមត្រូវវិញ តើត្រឹមត្រូវដែរឬទេ?»

2019-12-07 18:08:57

ភូមិភាគXinjiang បានផ្តល់ចម្លើយល្អមួយ គឺផ្តល់ការអប់រំនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យពួកគេ ។ ពួកគេអាចរៀនចេះពីច្បាប់ វិទ្យាសាស្ត្រ ភាសា និងជំនាញវិជ្ជាជីវៈជាច្រើនទៀត ដូចជាការកែច្នៃម្ហូបអាហារ ធុរកិច្ចអេឡិចត្រូនិចនិងការជួសជួលរថយន្តជាដើម ។


ជាលទ្ធផល មនុស្សជាច្រើនបានវិលត្រឡប់ទៅកាន់ជីវភាពរស់នៅជាប្រក្រតីឡើងវិញ ដោយអ្នកខ្លះរកបានការងារធ្វើ ខ្លះបានចាប់ផ្តើមបង្កើតអាជីវកម្ម គ្មានករណីភេរវកម្មណាមួយកើតឡើងនោះទេ ហើយវិស័យទេសចរណ៍ក៏មានការរីកចម្រើនឡើងវិញដែរ ។ គិតត្រឹមតែឆ្នាំ ២០១៨ ភូមិភាគស៊ីនជាំងទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន ១៥០ លាននាក់ បានកើនឡើង ៤០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៧ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ២ លាន ៦ សែននាក់ ។

វាមិនត្រឹមតែជាការតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មប៉ុណ្ណោះទេ ថែមទាំងជាដំណើរជួយប្រជាជនក្នុងការស្វែងរកឃើញផ្លូវសម្រាប់ជីវភាពរបស់ខ្លួនផងដែរ ។

ផែនការសកម្មភាពស្តីពីការទប់ស្កាត់អំពើហិង្សានិងភាពជ្រុលនិយមដែលអង្គការសហប្រជាជាតិបានអនុម័តនាឆ្នាំ ២០១៦ បានចង្អុលបង្ហាញថា ភាពក្រីក្រ ភាពគ្មានការងារធ្វើ ការមួលបង្កាច់និងការប្រើប្រាស់ជំនឿសាសនាដោយផ្តេសផ្តាសជាដើមសុទ្ធតែជាដើមចមនៃអំពើហិង្សានិងភាពជ្រុលនិយម ។ឯកសារនេះបានលើកឡើងពីវិធានការដោះស្រាយបញ្ហាពាក់ព័ន្ធ ដូចជាផ្តល់ការអប់រំនិងឱកាសសេដ្ឋកិច្ចព្រមទាំងការរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។ ឯប្រទេសចិនគឺបានអនុវត្តយ៉ាងពេញលេញតាមវិធានការទាំងនេះ ។

ប៉ុន្តែ រឿងដែលគួរឱ្យអស់សំណើចនោះ គឺ បន្ទាប់ពីជីវភាពរបស់ពួកគេបានវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ លោកស្រី Nancy Pelosi ប្រធានសភាអាមេរិកព្រមទាំងសមាជិកសមាជិការរបស់លោកស្រីបានខឹងសម្បារចំពោះការនេះ ។ អាកប្បកិរិយារបស់លោកស្រីគឺស្រដៀងនឹងអាកប្បកិរិយាចំពោះបញ្ហាតំបន់ហុងកុង ។ តើពួកគេដឹងដែរឬទេ ថាជនរួមជាតិអាមេរិករបស់ពួកគេជាច្រើនកំពុងធ្វើរឿងដូចគ្នានៅក្នុងសហគមន៍របស់ពួកគេ ? តើអាមេរិកនឹងឆ្លើយតបយ៉ាងដូចម្តេចបើសិនជាប្រទេសចិនអនុម័តលើច្បាប់មួយដើម្បីទិទៀនទង្វើដូចគ្នារបស់អាមេរិក ដើម្បីជួយអ្នកទោសកម្រិតស្រាលឱ្យកែកំហុសរបស់ខ្លួនដើម្បីអាចធ្វើសមាហរណកម្មនៅក្នុងសង្គមឡើងវិញ ។ ខ្ញុំចង់សួរថា ការជួយអ្នកទោសកែកំហុសរបស់ខ្លួនដើម្បីធ្វើជាមនុស្សល្អឡើងវិញមានកំហុសដែរឬ ? ឬក៏គ្រាន់តែដោយសារប្រទេសចិនជាអ្នកប្រព្រឹត្តតែប៉ុណ្ណោះ ?

(ចប់)

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ